Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ក្រសួងអប់រំប្រាប់អាសយដ្ឋានប្រព័ន្ធអេឡិចត្រូនិក សម្រាប់សិក្សាពីចម្ងាយ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា លោក ហង់ជួន ណារ៉ុន បានឲ្យដឹងថា ក្រសួងអប់រំនៅតែបន្តផលិតវីដេអូ សម្រាប់ការបង្រៀនពីចម្ងាយ និងតាមប្រព័ន្ធអេឡិចត្រូនិក (E-Learning) សម្រាប់សិស្សរៀននៅតាមផ្ទះ ចាប់ពីមត្តេយ្យសិក្សា រហូតដល់មធ្យមសិក្សាទុតិយភូមិ និងពង្រីកការផ្សព្វផ្សាយឲ្យបានកាន់តែទូលំទូលាយជាងមុន។

លោក រដ្ឋមន្ត្រីក្រសួងអប់រំបានឲ្យដឹងបែបនេះតាមរយៈ សេចក្តីណែនាំស្តីពី ការសិក្សាពីចម្ងាយ និងការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិកសិស្សានុសិស្ស​កម្រិតមត្តេយ្យ ដល់មធ្យមសិក្សា នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០នេះ។

អាសយដ្ឋាន គេហទំព័រ ទំព័រហ្វេសប៊ុក និងទូរទស្សន៍ សម្រាប់បម្រើឲ្យការបង្រៀនពីចម្ងាយ តាមប្រព័ន្ធអេឡិចត្រូនិក មានដូចជាខាងក្រោម៖

–     ទូរទស្សន៍ជាតិកម្ពុជាទី២ ទទក២ ឬ TVK2 ដែលជាប៉ុស្តិ៍ទូរទស្សន៍ទើបបង្កើតថ្មី សម្រាប់បម្រើដល់ការផ្សព្វផ្សាយស្តីពីការអប់រំ

–     ទូរទស្សន៍ផ្កាយរណតេជោឌីធីវី ប៉ុស្តិ៍លេខ២២

–     ទូរទស្សន៍ខ្សែកាបទូរទាំង២៥ រាជធានីខេត្ត ដែលមានប៉ុស្តិ៍ថ្មី ផ្សាយបន្តពីទូរទស្សន៍ជាតិកម្ពុជាទី២ (ទទក២)

–     ទូរទស្សន៍អប្សរា

–     ទូរទស្សន៍ wiki TV

–     ទូរទស្សន៍ one TV

–     បណ្តាញ YouTube ផ្លូវការរបស់ក្រសួង គឺ www.youtube.com/moeys

–     ទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួង គឺ www.facebook.com/moeys.gov.kh

–     ទំព័រហ្វេសប៊ុកផ្លូវការរបស់ ការអប់រំកុមាតូចគឺ ECCD Cambodia  

–     ទំព័រហ្វេសប៊ុកគ្រូ ផ្លូវការរបស់ក្រសួង គឺ www.krou.moeys.gov.kh

–     ទំព័រហ្វេសប៊ុកកុមាររៀន កុមារចេះ www.facebook.com/123komar

–     App របស់ក្រសួងព័ត៌មាន និង App របស់ E-School Cambodia តាមផ្នែក EG1 សម្រាប់ថ្នាក់ទី១  EG2 សម្រាប់ថ្នាក់ទី២ រហូតដល់ EG១២ សម្រាប់ថ្នាក់ទី១២។

ជាមួយគ្នានោះ ក្រសួងក៏បានណែនាំដល់មន្ទីរអប់រំខេត្ត ការិយាល័យអប់រំ នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ គ្រប់គ្រឹះស្ថានសិក្សា ទាំងសាធារណៈ និងឯកជន មាតាបិតា អ្នកអាណា ព្យាបាលសិស្ស សិស្សានុសិស្ស ព្រមទាំងគណៈកម្មការគ្រប់គ្រងសាលារៀន គ ណៈកម្មការទ្រទ្រង់សាលារៀន ឲ្យចូលរួមអនុវត្តទាំងអស់គ្នាផងដែរ៕ ដោយ ប៊ុនធឿន  

from: https://tnaot.com/km/m/detail/article/9161320