Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ហាវ៉ៃសងលុយអ្នកទេសចរ ឲ្យចាកចេញពីកោះនេះ ដោយសារខ្លាចឆ្លងកូវីដ១៩

មន្ត្រីគ្រប់គ្រងកោះហាវៃ៉ បានចំណាយប្រាក់​សងអ្នកទេសចរ ដើម្បី​ឲ្យចាកចេញពីកោះនេះ ដោយសារខ្លាចចម្លងកូវីដ​១៩ មកលើពលរដ្ឋ នៅកោះរបស់ខ្លួន។

ក្រសួងគ្រប់គ្រងវិស័យទេសចរណ៍​ នៅកោះហាវ៉ៃ បានប្រកាសថាខ្លួន នឹងចំណាយប្រាក់ រហូត​ដល់ទៅ​២៥ពាន់ដុល្លារ ដើម្បីឲ្យអ្នកទេសចរ វិលត្រឡប់ទៅកន្លែងដើមវិញ។ ការប្រកាសបែប​នេះ ក៏ដោយសារតែអ្នកទេសចរទាំងនោះ​ មិនព្រមនៅដាច់ដោយឡែក ក្នុងរយៈពេល​១៤ថ្ងៃ​។

បើតាមការប្រកាសរបស់មន្ត្រីកោះហាវ៉ៃ អង្គការ​ Visitor Aloha Society ជាអ្នករៀបចំ​ជើងហោះហើរ ដឹកជញ្ជូន អ្នកទេសចរ ឲ្យចាកចេញពីទីនោះ។ សកម្មភាពខាងលើ ក៏ដើម្បីសុវត្ថិភាពដល់ពលរដ្ឋកោះហាវ៉ៃ បញ្ចៀសការឆ្លងកូវីដ១៩។

បច្ចុប្បន្ន​កោះហាវ៉ៃ មានអ្នកឆ្លងកូវីដ១៩ កើនឡើង ៥៩៦នាក់​ ក្នុងនោះស្លាប់​១២នាក់។អភិបាល​រដ្ឋហាវ៉ៃ លោក​ David Ige បានប្រកាសថា អ្នកទេសចរ​ដែលមកកម្សាន្ត នៅទីនេះ គឺត្រូវតែ កាត់ផ្តាច់ឲ្យនៅដាច់ដោយឡែក ក្នុងរយៈ​១៤ថ្ងៃ។

លោក David Ige បន្តទៀតថា «ភារកិច្ចរបស់យើង គឺធានាដល់សន្តិសុខ និងសុវត្ថិភាព ដល់​ពលរដ្ឋ​នៅលើកោះហាវ៉ៃ ដើម្បីឲ្យរួចផុតពីការគំរាមកំហែងដោយកូវីដ១៩»។ ប្រែ​សម្រួល​ដោយ៖ MEO

from: https://tnaot.com/km/m/detail/article/9161245