Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

គ្រាន់តែJennie ធ្វើម៉ូដែលវ៉ែនតា​សោះ ​លក់​តែប៉ុន្មាន​​នាទីក៏ដាច់ស្តុកបាត់

ថ្មី​ៗ​នេះ​ កម្រង​វ៉ែនតា​ម៉ូដ​ថ្មី​ដែល​មានអ្នក​តំណាង​ជា​​តារា​ចម្រៀង​ស្រី​ល្បី​ឈ្មោះ​កូរ៉េ Jennie ក្រុម​ BlackPink ​ ត្រូវ​បាន​លក់​ដាច់​ខ្លាំងមែន​ទែន ​ទោះ​បី​ជា​មាន​តម្លៃ​ខ្ពស់  និងស្ថិត​ក្នុង​ស្ថានភាពដែល​ពិភពលោក​កំពុង​មាន​ជំងឺកូវីដ១៩ រាលដាល​ក៏​ដោយ។

ចាប់​តាំង​ពី​ខែ​មីនា​កន្លង​មក ស្រី​ស្អាត​ Jennie សមាជិក​​ក្រុម​ចម្រៀង BlackPink បាន​ចាប់​ផ្ដើម​ពញ្ញាក់​អារម្មណ៍​អ្នក​គាំទ្រដោយ​ការ​បង្ហាញ​រូបភាព​ខ្លួនជាមួយ​វ៉ែនតា​របស់​ម៉ាកមួយ​ដែល​ខ្លួន​តំណាង​ជា​បណ្ដើរៗ។ រហូត​មក​ដល់​ដើម​ខែ​មេសា​នេះ នាង​បាន​បង្ហាញ​រូបភាព​ទាំង​ស្រុងរបស់​ម៉ូដ​វ៉ែនតា​របស់​ម៉ាកយីហោ​ខាង​លើ ដែលបញ្ចូលនៅក្នុងទស្សនាវដ្តី Marie Claire  ដែល​ខ្លួន​ក៏​​នឹង​ជា​អ្នក​តំណាង​​លើ​ទស្សនាវដ្ដីនេះផង​ដែរ។

គួរ​បញ្ជាក់ផងដែរ​ថា ម៉ូដ​វ៉ែនតានេះមាន​តម្លៃ​ចាប់​ពី ២៥០ ទៅ២៦០​ដុល្លារ​ក្នុង​មួយ​គូ រីឯ​ខ្សែ​ពាក់​បន្ថែម​មាន​តម្លៃ​ ១៣០​ដុល្លារ​ក្នុង​១​ខ្សែ។

អ្វី​ដែល​ភ្ញាក់ផ្អើល គឺនៅ​ព្រឹក​ថ្ងៃ​ទី ២១​ ខែ​មេសា ក្រោយ​ពេល​ដាក់​លក់​លើ​វិបសាយ​របស់​ម៉ាកនេះ នៅ​ប្រទេស​ចិន ​មិន​បាន​ប៉ុន្មាន​នាទី​ផង វ៉ែនតា​ទាំង​អស់​ដែល​មាន​ម្ចាស់​បទ Solo តំណាង​គឺ​លក់​ដាច់​គ្មាន​សល់ ទោះ​បី​ជា​កំពុង​មាន​ការ​ប៉ះពាល់​ពី​ជំងឺ​កូវីដ​១៩ក៏ដោយ៕

ប្រភព៖ Zing 

from: https://tnaot.com/km/m/detail/article/9161076