Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ក្រសួងការងារ ផ្អាកយកវិភាគទានពីសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ៦ខែ

 ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្រេចផ្អាកទទួលយកការបង់វិភាគទាន​ ពីសមាគមគ្រឹះស្ថានឧត្តមសិក្សា ចំនួន៦ខែ ពីខែមេសា រហូតដល់ខែកញ្ញា។ នេះបើតាមលិខិត្តរបស់លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែល TNAOT APP ទទួលបាននៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០នេះ​

ការសម្រេចនេះធ្វើឡើងដោយអនុគ្រោះ តាមការស្នើរសុំផ្អាកការបង់វិភាគទាន មកបេឡាជាតិរបបសន្តិសុខសង្គមរបស់ សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាក្នុងពេលកន្លងទៅនេះ។

លោករដ្ឋមន្ត្រីបញ្ជាក់ទៀតថា ក្នុងករណីស្ថានភាពនៃជំងឺកូវីដ១៩ ត្រូវបានបញ្ចប់មុនខែកញ្ញា ឆ្នាំ២០២០ ព្រមទាំងមានការជូន ដំណឹងពីរាជរដ្ឋាភិបាល តម្រូវឱ្យគ្រឹះស្ថានសិក្សាគ្រប់កម្រិត និងគ្រប់ប្រភេទ ដំណើរការឡើងវិញនោះ គ្រឹះស្ថានសិក្សាដែលជាសមាជិក នៃសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ត្រូវមានកាត្វកិច្ចបន្តបង់វីភាគទាន ចាប់ពីខែដែលបានដំណើរការតទៅ៕ ដោយ៖ ប៊ុនធឿន  

from: https://tnaot.com/km/m/detail/article/9160893