Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កូវីដ១៩ ធ្វើឲ្យទីក្រុងពាណិជ្ជកម្មដ៏សំខាន់របស់ថៃស្ងាត់ជ្រងំ ពេលរាត្រី

ចាប់តាំងពីការផ្ទុះឡើង នៃវីរុសរាកផ្លូវដង្ហើមប្រភេទថ្មី ឬ វីរុសកូរ៉ូណា (កូវីដ១៩) រាតត្បាតពាស​ពេញពិភពលោកនោះមក អាជ្ញាធរថៃបានប្រកាសដាក់ប្រទេស ក្នុងគ្រាអាសន្នផ្នែកសុភាព ហើយបទបញ្ជាផ្សេងៗ ក៏កើតមានជាហូរហែ សម្រាប់ការទប់ស្កាត់មេរោគដ៏កាចសាហាវនេះ។

ក្នុងរយ:ពេលជាង១ខែកន្លងមកនេះ រាជធានីបាងកក ដែលជាទីក្រុងពាណិជ្ជកម្ម និងជា​បេះ​ដូង​របស់​ប្រទេសថៃ ក៏ត្រូវស្ថិតក្រោមច្បាប់បម្រាមគោចរ និងការបិទប្រទេសផងដែរ។ នៅ​ពេល​រាត្រី តំបន់ទាំងអស់នៅក្នុងទីក្រុងនេះ មានតែរថយន្ដត្រូវគេចតចោល នៅតាមផ្លូវ ហើយ​នៅតាម​វិថីនានា​ទាំងអស់ មិនមានមនុស្សធ្វើចរាចរ។

រដ្ឋាភិបាលថៃ បានដាក់បិទប្រទេស និងការដាក់បម្រាមគោចរ នៅទូទាំងប្រទេសបែបនេះ ក៏ ជាវិធានការសម្រាប់ទប់ស្កាត់នូវការឆ្លងរីករាលដាល នៃវីរុសកូវីដ១៩។ ក្រៅពីការ​បិទប្រទេស និងដាក់បម្រាមគោចរនោះ អាជ្ញាធរថៃ ក៏បានចេញបទបញ្ជាយ៉ាងតឹងរ៉ឹងផ្សេងៗទៀត ដោយ​ដាក់ឲ្យ​នៅឆ្ងាយពីសង្គម។

អាជ្ញាធរថៃ បានហាមឃាត់ដល់ការលក់គ្រឿងស្រវឹង ហើយថែមទាំងការដាក់ទោសទណ្ឌ​ដល់អ្នកដែលប្រមូលផ្ដុំគ្នាផឹកស៊ីថែមទៀតផង។ អ្នកល្មើស​នឹងបទបញ្ជានេះ​អាចប្រឈមនឹង​ការផាក​ពិន័យ រហូតដល់ជាង៣ពាន់ដុល្លារ​អាមេរិក ឬត្រូវជាប់ពន្ធនាគារ រយ:ពេល៦ខែ។

ការបិទប្រទេសដោយសារតែវីរុសរាតត្បាតនេះ បានធ្វើឲ្យប៉ពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចថៃ ជាពិសេសនោះ គឺវិស័យទេសចរណ៍ ដោយធ្វើឲ្យប្រទេសនេះ ខាតបង់ប្រាក់ចំណូលរាប់ពាន់​លានដុល្លារអាមេរិក។

ស្ថិតក្នុងស្ថានភាពបែបនេះ លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្ដីថៃ កាលពីពេលថ្មីៗនេះ មានគម្រោងជួបពិភាក្សាគ្នាជាមួយគ្រប់ភាគីទាំងអស់ រួមមាន វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ប្រជាពលរដ្ឋ សង្គមស៊ីវិល តំណាងរាស្រ្ដ និងបក្សប្រឆាំង។ ការពិភាក្សាគ្នានេះ គឺផ្ដោត​យ៉ាង​សំខាន់ទៅលើការស្ដារសេដ្ឋកិច្ចជាតិឡើងវិញ ក្រោយរងផលប៉ះពាល់យ៉ាងខ្លាំង ពីវីរុស​កូវីដ​១៩។ 

យោងតាមនាយកដ្ឋានការពារការងារ និងសុខុមាលភាព​ នៃប្រទេសថៃ បានឲ្យដឹងថា ការរាត​ត្បាត នៃវីរុសកូវីដ១៩នេះ បានធ្វើឲ្យរោងចក្រ សហគ្រាស និងក្រុមហ៊ុន ជាច្រើនត្រូវបិទទ្វារ។ បញ្ហានេះធ្វើឲ្យបុគ្គលិក និងកម្មករ រាប់ម៉ឺននាក់ ត្រូវអត់ការងារធ្វើ។

ប្រភពព័ត៌មានដដែល បានបន្ដថា បើគិតចាប់តាំងពីអំឡុងខែធ្នូ ឆ្នាំ២០១៩ រហូតមកដល់ពាក់​កណ្ដាលខែមេសា​ ឆ្នាំ២០២០នេះ មានបុគ្គលិក និងនិយោជិត ចំនួន៧សែននាក់ អត់​ការងារ​​ធ្វើ ហើយត្រូវទទួលជំនួយផ្នែកហិរញ្ញវត្ថុពីរដ្ឋាភិបាលថៃ។

បើយោងតាមវើលដូម៉ែទ័រ បានផ្សាយ នៅវេលាព្រឹក ថ្ងៃទី២៤ ខែមេសា បានឲ្យដឹងថា នៅក្នុង​ប្រទេស មានអ្នកឆ្លងកូវីដ១៩ ចំនួន២៨៣៩នាក់ ក្នុងនោះស្លាប់៥០នាក់ និងជាសះស្បើយ ២៤៣០នាក់៕ ប្រែសម្រួល ដោយ Nuon

from: https://tnaot.com/km/m/detail/article/9160879