Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ឃាត់ខ្លួនជនសង្ស័យជំនាញខាងលួចលុយតាមផ្ទះវេរលុយ ២នាក់ នៅចាក់អង្រែលើ

ភ្នំពេញ៖ ជនសង្ស័យ ២នាក់ ត្រូវបាននគរបាលប៉ុស្តិ៍ចាក់អង្រែលើស្រាវជ្រាវចាប់ឃាត់ខ្លួន ក្រោយធ្វើសកម្មភាពលួចយកលុយផ្ទះវីងផ្ទេរប្រាក់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៦ល្ងាច ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ នៅចំណុចក្នុងបុរីជីបម៉ុង ផ្លូវលេខ៣៧១ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ 

ជនសង្ស័យទាំង២នាក់ ទី១ មានឈ្មោះ ប៊ុន ធី ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅនិងមុខរបរមិនពិតប្រាកដ។ ទី២ មានឈ្មោះ ខុត ប៊ុនធឿន ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំភូមិសឡា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដដូចគ្នា។ 

ជនសង្ស័យទាំងនេះបានធ្វើសកម្មភាពលួចយកលុយផ្ទះវីងផ្ទេរប្រាក់ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង៦ល្ងាច នៅចំណុចផ្ទះវីងផ្ទេរប្រាក់ ផ្លូវលំ ភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ខណៈជនរងគ្រោះឈ្មោះ ម៉ិច សីហា ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ ទីលំនៅចំណុចកើតហេតុខាងលើមុខរបរបើកវីងផ្ទេរប្រាក់។

បន្ទាប់ពីកើតហតុខាងលើ ជនរងគ្រោះបានបង្ហោះរូបភាពជនសង្ស័យខាងលើដែលធ្វើសកម្មភាពបន្លំលួចយកលុយនៅផ្ទះរបស់ខ្លួនតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ពេលនោះកម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែលើ បានឃើញស្គាល់ភិនភាគជនសង្ស័យទាំង ២នាក់ ដែលឧស្សាហ៍ចេញចូលក្នុងមូលដ្ឋានសង្កាត់ចាក់អង្រែលើ។ លុះមកដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង៦ល្ងាច ស្រាប់តែឃើញជនសង្ស័យទាំង ២នាក់ កំពុងដើរនៅចំណុចក្នុងបុរីជីបម៉ុង ផ្លូវលេខ៣៧១ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ក៏ឃាត់ខ្លួនយកមកសាកសួរនៅនគរបាលប៉ុស្តិ៍រដ្ឋបាលចាក់អង្រែលើ។  

ខណៈបច្ចុប្បន្នជនសង្ស័យទាំង ២នាក់ ត្រូវបានប្រគល់ឲ្យទៅកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕ ដោយ៖ សួង សាម

from: https://tnaot.com/km/m/detail/article/9160810