Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អធិការបតីអាល្លឺម៉ង់៖ WHO ជាដៃគូមិនអាចខ្វះបាន

អធិការបតីអាល្លឺម៉ង់ លោកស្រី​ Angela Merkel ​បានបញ្ជាក់ជាថ្មីឡើងវិញ ពីភាពចាំបាច់​នៅ​ក្នុងទំនាក់ទំនង រវាងរដ្ឋាភិបាលអាល្លឺម៉ង់​ និង អង្គការសុខភាពពិភពលោក ក្នុងសង្គ្រាម​ប្រឆាំង​នឹងកូវីដ១៩​។

លោកស្រី Angela Merkel បានបញ្ជាក់ នៅក្នុងកិច្ចពិភាក្សា នៅព្រឹទ្ធសភា កាលពីថ្ងៃទី​២៣ ខែមេសា ថា បច្ចុប្បន្ននៅលើពិភពលោក តួនាទីរបស់អង្គការសុខភាពពិភពលោក ​(WHO) ពិត​ជា​មានសារសំខាន់យ៉ាងខ្លាំង មិនអាចខ្វះបានឡើយ។

លោកស្រី Angela Merkel បានបញ្ជាក់ថា «មិនត្រឹមតែ នៅក្នុងទ្វីបអាហ្វ្រិក ប៉ុណ្ណោះទេ តំបន់អឺរ៉ុប​ក៏ត្រូវការអង្គការសុខភាពពិភពលោក ជាការចាំបាច់បំផុត។​ សម្រាប់​រដ្ឋាភិបាល​អាល្លឺម៉ង់វិញ បានចាត់ទុក WHO ជាដៃគូដ៏សំខាន់ ក្នុងវិស័យសុខាភិបាល។

នេះ​មិន​មែន​ជាលើកទីមួយឡើយ ដែលរដ្ឋាភិបាលអាល្លឺម៉ង់ ប្រកាសគាំទ្រ WHO ។ កាល​ពី​ថ្ងៃទី​១៤ ខែមេសា ​ក្រោយពេលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រកាស​ផ្អាក​ជំនួយដល់ ​WHO រដ្ឋាភិបាលអាល្លឺម៉ង់ និងប្រទេសតំបន់អឺរ៉ុប បានថ្កោលទោសយ៉ាងខ្លាំង ដោយចាត់ទុកថា នេះជាសកម្មភាពខុសច្បាប់។

ក្រៅពីអាល្លឺម៉ង់ ក៏នៅមានប្រទេសជាច្រើនបានគាំទ្រដល់​ WHO ​ ជាកស្តែង អង់គ្លេស បាន​អនុម័ត​ផ្តល់ជំនួយ ជាទឹកប្រាក់ ២០០លានផោនជួយដល់ WHO ក្នុងសង្គ្រាមប្រឆាំងនឹងកូវីដ​១៩។ ស្របគ្នានោះ កាលពីថ្ងៃទី​២៣ ខែមេសា ចិនក៏បានប្រកាសផ្តល់ជំនួយបន្ថែម គិតទឹក​ប្រាក់​៣០លានដុល្លារ​ ជួយដល់ WHO បន្ថែមពីលើជំនួយមុន៕ ប្រែសម្រួលដោយ៖ MEO

from: https://tnaot.com/km/m/detail/article/9160622