ក្លិប AC Milan ត្រូវបានរាយការណ៍មកថា កំពុងរៀបចំសំណើទៅកាន់ ក្លិប Tottenham Hotspur ដើម្បីចុះហត្ថលេខាយកខ្សែការពារ Serge Aurier បន្ទាប់ពីដឹងថាក្លិបមាន់ខ្នាយមាសមានបំណងចង់លក់កីឡាកររូបនេះចេញនៅរដូវក្តៅខាងមុខ។
យោងតាមការចុះផ្សាយរបស់គេទំព័រ Calciomercato បានឱ្យដឹងថា បច្ចុប្បន្នប្រទេសអង់គ្លេសកំពុងតែឱ្យប្រជាជនស្ថិតនៅតែក្នុងផ្ទះ អំឡុងពេលមានជំងឺរាតត្បាត កូវីដ ១៩ ខណៈពេលដែលខ្សែការពារ Aurier បានបំពាននូវបម្រាមមួយនេះ ដែលជាហេតុធ្វើឱ្យម្ចាស់ក្លិប Tottenham ចង់ឱ្យរូបគេចាកចេញនៅពេលខាងមុខ។
យ៉ាងណាមិញក្លិប Milan បានសម្លឹងឃើញឱកាសល្អដែលអាចនាំយកខ្សែការពារសញ្ជាតិបារាំងខាងលើមកចូលជាមួយរួមក្រុម ស្របពេលដែលពួកគេកំពុងមានគម្រោងទិញចូលខ្សែការពារបន្ថែមនៅរដូវក្តៅនេះ៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Calciomercato