Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

តម្លៃប្រេងឡើងថ្លៃវិញ២០ភាគរយ ក្រោយអាមេរិកនិងអ៊ីរ៉ង់ គំរាមវាយប្រហារគ្នា

តម្លៃប្រេងនៅលើពិភពលោក បានកើនឡើង២០ភាគរយវិញហើយ ក្រោយពេលអាមេរិក និង​អ៊ីរ៉ង់ គំរាមកំហែងវាយប្រហារគ្នា នៅតំបន់សមុទ្រពែក្ស ។ កន្លងមក ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាឲ្យកម្លាំងទាហានបាញ់កម្ទេចនាវាអ៊ីរ៉ង់ ដែលរំខានដល់នាវា​ចម្បាំង​របស់​អាមេរិក​។ ចំណែកមេទ័ពអីរ៉ង់ ក៏បានបញ្ជាឲ្យកម្លាំងទាហាន​កម្ទេចនាវា​ចម្បាំង​របស់​អាមេរិក ប្រសិនបើបំផ្ទុះអាវុធទៅលើអីរ៉ង់នោះ។

ការប្រឈមមុខតានតឹងដាក់គ្នា រវាងប្រទេសទាំង២នេះ បានធ្វើឲ្យតម្លៃ​ប្រេង នៅលើ​ពិភព​លោក ឡើងថ្លៃវិញ​២០ភាគរយ នៅថ្ងៃទី​២៣ ខែមេសា​។ តម្លៃប្រេងឡើងថ្លៃ ដោយសារ​តែខ្លាចអាមេរិកនិងអ៊ីរ៉ង់បំផ្ទុះសង្គ្រាម នៅឈូងសមុទ្រពែក្ស នាំឲ្យប៉ះពល់ដល់​ប្រភពផ្គត់ផ្គង់​ប្រេង។

ក្រុមអ្នកឯកទេសវិភាគ បានលើកឡើងថា ការព្រមានរបស់ប្រធានាធិបតីអាមេរិក ឲ្យវាយប្រហារទៅលើនាវាអ៊ីរ៉ង់ ក្រោយពេលអាមេរិក បានទិញប្រេង​បំពេញ ក្នុងឃ្លាំងស្តុក​រួចរាល់ ខណ:តម្លៃប្រេងធ្លាក់ទាបបំផុត​។​ បច្ចុប្បន្នគេអាចនិយាយបានថា តម្លៃប្រេងកំណត់ ដោយទំនាក់ទំនង រវាងអាមេរិក និងអ៊ីរ៉ង់ ប្រសិនបើប្រទេសទាំងពីរប្រឈមមុខតានតឹងនោះ តម្លៃប្រេងនឹងឡើងថ្លៃខ្ពស់។ ផ្ទុយទៅវិញ​ បើប្រទេសទាំង២ស្ងប់ស្ងាត់ តម្លៃប្រេងនឹងធ្លាក់ថ្លៃ។

សារព័ត៌មានអ៊ីរ៉ង់ កាលពីថ្ងៃទី​២៣ ខែមេសា បានដកស្រង់សម្តី​មេទ័ព អ៊ីរ៉ង់ លោក​ Hossein Salami បានបញ្ជាក់ថា នាវាចម្បាំងរបស់អាមេរិក នៅក្នុងតំបន់ ប្រសិនបើគំរាមកំហែង ឬបំផ្ទុះអាវុធមកលើនាវារបស់អ៊ីរ៉ង់នោះ ទាហានអ៊ីរ៉ង់​នឹងកម្ទេច​នាវាចម្បាំងទាំងនោះចោល។

លោក​ Hossein Salami បានបានប្រកាសថា «ខ្ញុំបានចេញបញ្ជាឲ្យកម្លាំងទាហានជើងទឹក បាញ់កម្ទេចនាវាចម្បំាងអាមេរិក ដែលគំរាមកំហែងដល់​នាវាចម្បាំងរបស់អ៊ីរ៉ង់។ សន្តិសុខ​សុវត្ថិភាព នៅឈូងសមុទ្រពែក្ស ជាអាទិភាពរបស់ទាហានអ៊ីរ៉ង់​៕ ប្រែសម្រួលដោយ៖ MEO

from: https://tnaot.com/km/m/detail/article/9160485