Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

PSG ត្រៀមជះលុយទិញខ្សែការពាររបស់ AC ម្នាក់ដែលកំពុងឡើងជើង

ក្លិបអ្នកមានរបស់បារាំង Paris Saint Germain ត្រូវបានរាយការណ៍មកថា កំពុងរៀបចំសំណើទៅកាន់ ក្លិប AC Milan ដើម្បីចុះហត្ថលេខាយកខ្សែការពារស្លាបឆ្វេង Theo Hernandez នៅអំឡុងពេលទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខ។

យោងតាមការចុះផ្សាយរបស់គេហទំព័រ Tuttosport បានឱ្យដឹងថា PSG នឹងត្រៀមផ្តល់តម្លៃខ្លួនផ្ទេរទៅកាន់ Milan ចំនួន ៥០លានអឺរ៉ូ ក្នុងការទិញផ្តាច់កុងត្រារបស់ខ្សែការពារខាងលើ ដែលមានសុពលភាពរហូតដល់ឆ្នាំ២០២៤។

Hernandez បានផ្ទេរចេញមកពី ក្លិប Real Madrid កាលពីឆ្នាំ២០១៩ បន្ទាប់ពី Milan ហ៊ានផ្តល់តម្លៃខ្លួនផ្ទេរចំនួន ២០លានអឺរ៉ូ ដោយបានចុះកុងត្រារយៈពេល ៥ឆ្នាំ។

PSG ចង់បានកីឡាករសញ្ជាតិបារាំងខាងលើមកជួយសម្រួលដល់តំបន់លេងរបស់ខ្សែការពារ Juan Bernat ស្របពេលដែលខ្សែការពារ Layvin Kurzawa របស់ក្លិបម្នាក់ទៀតកំពុងត្រៀមចាកចេញក្រោយចប់រដូវកាលនេះ បន្ទាប់ពីកុងត្រារបស់គេនឹងត្រូវអស់សុពលភាពនៅឆ្នាំនេះ៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Calciomercato

from: https://tnaot.com/km/m/detail/article/9160450