Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ទាំងករណីឆ្លង និងជាសះស្បើយពីជំងឺកូវីដ១៩បន្តគ្មាន នាព្រឹកថ្ងៃនេះ

ភ្នំពេញ៖ កម្ពុជាបន្តមិនមានករណីឆ្លងកូវីដ១៩ ថ្មី និងក៏មិនមានករណីព្យាបាលជាសះស្បើយ នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ កាលពីម្សិលមិញនេះ។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០។

បើគិតត្រឹមម៉ោង ៧:០០ព្រឹក ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជា មានករណីជាសះស្បើយសរុបចំនួន ១១០នាក់ ស្មើរនឹង ៩០,១៦ភាគរយ ដោយមានបុរសជនជាតិចិនម្នាក់ ជនជាតិអង់គ្លេស ៥នាក់ ជនជាតិអាមេរិក ២នាក់ ជនជាតិហ៊ែលហ្សិកម្នាក់ ជនជាតិបារាំង ៣៨នាក់ ជនជាតិកាណាដា ២នាក់ ជនជាតិម៉ាឡេស៊ី ១២នាក់ ជនជាតិឥណ្ឌូនេស៊ី ២នាក់ ជនជាតិវៀតណាមម្នាក់ និងជនជាតិខ្មែរ ៤៦នាក់។ ចំណែកឯ អ្នកកំពុងសម្រាកព្យាបាលសរុបមានចំនួន ១២នាក់ នៅក្នុងនោះមានស្ត្រី ៧នាក់ ដោយកំពុងដាក់ព្យាបាលនៅមន្ទីពេទ្យថ្នាក់ជាតិ និងថ្នាក់ខេត្ត។

សូមជម្រាបថា គិតមកត្រឹមព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០នេះ កម្ពុជា រកឃើញករណីឆ្លងវីរុសកូវីដ១៩ សរុបចំនួន ១២២នាក់ ដោយនៅក្នុងនោះមានករណីជាសះស្បើយសរុបចំនួន ១១០នាក់ ប៉ុន្តែគ្មានករណីស្លាប់នៅឡើយនោះទេ៕ ដោយ៖ តារា

from: https://tnaot.com/km/m/detail/article/9160426