យោងតាមការចេញផ្សាយរបស់ប្រភពព័ត៌មាន BBC នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ បានបញ្ជាក់ថា សមាជិករដ្ឋសភាអាមេរិកបានអនុម័តលើកញ្ចប់ជំនួយសង្គ្រោះ មានទឹកប្រាក់ចំនួន៤៨៤ពាន់លានដុល្លារអាមេរិក ។
ប្រភពបានបញ្ជាក់ថា ការអនុម័តទៅលើច្បាប់ទី៤នេះ គឺដើម្បីបោសសម្អាត និងទប់ទល់ជាមួយការឆ្លងរាតត្បាតពីវីរុស COVID-19 នៅលើទឹកដីអាមេរិក ។
ច្បាប់នេះមានការគំាទ្រ៣៨៨សំឡេង លើ៥សំឡេងដែលប្រឆាំង ។ កញ្ចប់ទឹកប្រាក់ទាំងនេះ នឹងត្រូវចំណាយបន្ថែមទៅលើមូលនិធិជំនួយលើជំនួញពាណិជ្ជកម្មខ្នាតតូច, ផ្តល់ជំនួយដល់មន្ទីរពេទ្យ និងការធ្វើតេស្តរកវីរុសឲ្យបានកាន់តែទូលំទូលាយជាងមុន ។
លោកប្រធានាធិបតី ដូណាល់ ត្រាំ បានថ្លែងថា លោកនឹងចុះហត្ថលេខាលើច្បាប់ស្តីអំពីកញ្ចប់ជំនួយនេះ បន្ទាប់ពីបានឆ្លងកាត់ព្រឹទ្ធសភា ដោយសំឡេងឯកច្ឆន្ទនោះ ។
គួរបញ្ជាក់ថា វីរុស COVID-19 នៅក្នុងប្រទេសអាមេរិក គិតមកត្រឹមថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ ត្រូវបានប្រភពព័ត៌មាន Worldometers អះអាងថា មានអ្នកឆ្លងសរុប ៨៧៩ ៥២៩ នាក់ ក្នុងនោះបាត់បង់ជីវិត ៤៩ ៨១២ នាក់ និង ៨៥ ៦២៤ ជាសះស្បើយ ៕ ប្រែសម្រួលដោយ៖ thach yat