Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Lydia និង Matthew អរគុណដល់ក្រុមគ្រូពេទ្យទាំងទឹកភ្នែកហូរដែលខិតខំព្យាបាលជំងឺ Covid-19

បន្ទាប់ពីត្រូវសម្រាកព្យាបាលអស់មួយរយៈពេលមក តារាសម្ដែងស្រី Lydia Sarunrat និងស្វាមីលោក Matthew Deane ក៏បានបង្ហាញពីអាការៈរបស់ខ្លួន ដែលមានភាពល្អប្រសើរជាងមុន ព្រមទាំងធ្វើតេស្តលទ្ធផល អវិជ្ជមានហើយចំពោះវីរុស Covid-19 ទើបក្រុមគ្រូពេទ្យអនុញ្ញាតឲ្យអ្នកទាំងពីរចាកចេញពីមន្ទីរពេទ្យត្រលប់ទៅផ្ទះវិញ។

Lydia និង Matthew បានចងគ្រងជីវិតនៅក្នុងមន្ទីរពេទ្យចាប់ពីថ្ងៃដំបូងរហូតដល់ថ្ងៃត្រលប់មកផ្ទះវិញ ដោយការខិតខំយកចិត្តទុកដាក់ព្យាបាលជំងឺ Covid-19 ពីសំណាក់ក្រុមគ្រូពេទ្យ។ អ្នកទាំងពីរគ្មានពាក្យអ្វីក្រៅពីអរគុណដល់ក្រុមគ្រូពេទ្យដែលតស៊ូព្យាបាលជំងឺ Covid-19 នេះនិងពាក្យលើកទឹកចិត្តពីអ្នកទាំងអស់គ្នានោះទេ។

Lydia និង Matthew បានច្រៀងចម្រៀងមួយបទ អរគុណដល់វេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកា បុគ្គលិកពេទ្យ ពោរពេញទៅដោយភាពរីករាយលាយឡំនិងទឹកភ្នែកហូរ ទីបំផុតអ្នកទាំងពីរបានជួបក្រុមគ្រួសារនិងកូនៗរបស់អ្នកទាំងពីរវិញហើយ អារម្មណ៍មួយនេះប្រៀបបានដូចជាកើតថ្មីម្ដងទៀត៕

from: https://tnaot.com/km/m/detail/article/9160151