Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យដែលពូកែដាក់ថ្នាំសណ្តំនៅតាមវីងវេរលុយ

ព័ត៌មានបឋម៖នៅមុននេះបន្តិចសមត្ថកិច្ចប៉ុស្តិនគរបាលរដ្ឋបាលចាក់អង្រែលើ បានប្រាប់ក្រុមការងារ Tnaot News ឲ្យដឹងថា កម្លាំងជំនាញរបស់ប៉ុស្តិនគរបាលចាក់អង្រែលើ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ដែលជាមុខសញ្ញាយ៉ាងសកម្មដែលតែងតែដាក់ថ្នាំសណ្តំបន្លំយកលុយតាមផ្ទះវីងវេរលុយ និងដកលុយ។

ខណៈពេលនេះសមត្ថកិច្ចកំពុងតែឃាត់ខ្លួនជនសង្ស័យខាងលើ និងសាកសួរតាមនិតិវិធីនៅប៉ុស្តិរដ្ឋបាលសង្កាត់ចាក់អង្រែលើ។ ចំពោះព័ត៍មានលម្អិតជុំវិញករណីនេះ Tnoat News នឹងផ្សាយជូននៅពេលក្រោយ៕ ដោយ ៖ សួង សាម

from: https://tnaot.com/km/m/detail/article/9159906