Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប្រទះឃើញកាំភ្លើងខ្លីមួយដើម នៅចំណុចឆ្នេរអូរត្រេះខេត្តព្រះសីហនុ

នៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ នេះប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ បានរាយការណ៍មកកាន់សមត្ថកិច្ចថា ប្រទះឃើញកាំភ្លើងខ្លីចំនួន ០១ដើម ដែលកប់នៅក្នុងដីខ្សាច់ចំណុចឆ្នេរអូរត្រេះ ស្ថិតក្នុងភូមិ០៦ សង្កាត់០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្រោយពីទទួលបានព័ត៌មាននេះកម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានចុះទៅពិនិត្យដោយផ្ទាល់ និងបានទទួលយកកាំភ្លើងខ្លីមួយដើមនេះមករក្សាទុក ដែលជាម៉ាក SIG SAUER គ្មានបង់ គ្មានគ្រាប់ និងមានសភាពចាស់៕ ដោយ ៖ សុង យូ

from: https://tnaot.com/km/m/detail/article/9159875