Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អ្នកជំងឺកូវីដ ១៩ ដែលកំពុងព្យាបាលក្នុងខេត្តព្រះសីហនុ នៅសល់តែម្នាក់ប៉ុណ្ណោះ

នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ នេះអាជ្ញាធររដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងថា អ្នកជំងឺកូវីដ ១៩ ចុងក្រោយដែលសម្រាកព្យាបាលនៅក្រុងព្រះសីហនុ នៅសល់តែបុរសជនជាតិខ្មែរតែម្នាក់ប៉ុណ្ណោះ ក្រៅពីនេះបានជាសះស្បើយ និងបានវិលត្រឡប់ទៅផ្ទះ និងប្រទេសកំណើតវិញអស់ហើយ។

ទោះជាយ៉ាងនេះក្តី អាជ្ញាធររដ្ឋបាលខេត្តនៅតែបំផុសចលនាឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន និងបង្ការមិនឱ្យមានអ្នកឆ្លងថ្មី ដោយមិនអាចមានការធ្វេសប្រហែសនោះឡើយ។

គួរបញ្ជាក់បន្ថែមផងដែរថា អ្នកជំងឺដែលដាក់ព្យាបាលនៅក្នុងខេត្តព្រះសីហនុមានសរុបចំនួន ៤០នាក់ ដែលមានជនជាតិចិន ០១នាក់ ជនជាតិបារាំង ៣៦នាក់ និងជនជាតិខ្មែរ ០៣នាក់៕ ដោយ ៖ សុង យូ

from: https://tnaot.com/km/m/detail/article/9159864