នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ នេះនគរបាលចរាចរណ៍ស្រុកព្រៃនប់ បានចុះត្រួតពិនិត្យរកឃើញយានយន្តដែលល្មើសច្បាប់ចរាចរណ៍ និងផាកពិន័យតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកចំនួន ៦២គ្រឿង។
ការចុះត្រួតពិនិត្យនេះធ្វើឡើងនៅតាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១៨៤-១៨៥ ស្ថិតក្នុងភូមិបន្ទាយប្រិយ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
នៅក្នុងចំណោមយានយន្តល្មើសច្បាប់ចរាចរណ៍ទាំង ៦២គ្រឿង នោះរួមមាន ម៉ូតូចំនួន ៥១គ្រឿង (អត់មានមួកសុវត្ថិភាព ២៨គ្រឿង គ្មានកញ្ចក់ ១៤គ្រឿង គ្មានស្លាកលេខ ០៩គ្រឿង) និងរថយន្តធុនតូចចំនួន ១១គ្រឿង (មិនពាក់ខ្សែក្រវ៉ាត់ ០៥គ្រឿង គ្មានបណ្ណបើកបរ ០៤គ្រឿង គ្មានស្លាកលេខ ០១គ្រឿង និងផ្លាកលេខរលុប ០១គ្រឿង)៕ ដោយ ៖ សុង យូ