Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប៉ូលិសខណ្ឌសែនសុខ ស្រាវជ្រាវចាប់ជនសង្ស័យបាន ០៩នាក់ ក្រោយពីធ្វើសកម្មភាពលួច

ភ្នំពេញ៖ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ០៩នាក់ ស្រី០២នាក់ ពាក់ពន្ធ័ករណីលួចម៉ូតូ (គាស់ផ្ទះលួចម៉ូតូ) នៅចំណុចផ្ទះលេខ១០៧៤ ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ០១និង២០នាទី ។

ឃាត់លើកទី១ ( ជនសង្ស័យ​ ០៦នាក់ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ វេលាម៉ោ ២០និង០០នាទី)។

១-ឈ្មោះ ហេង ដារ៉ា ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួលផ្លូវបេតុង ភូមិចំរើនផល៤ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ (មានសារធាតុញៀន) ឃាត់តាមផ្លូវ ក្នុងសង្កាត់ទឹកថ្លា។

២-ឈ្មោះ វង្ស ធីតា ភេទស្រី អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួលផ្លូវបេតុង ភូមិចំរើនផល៤ សង្កាត់បឹងទំពន់១ ខណ្ឌមានជ័យ (មានសារធាតុញៀន) ឃាត់តាមផ្លូវ ក្នុងសង្កាត់ទឹកថ្លា។

៣-ឈ្មោះ សុខ មករា ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិទួលព្រៃ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ (ឃាត់ខ្លួនតាមផ្លូវនៅសង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យទទួលផលចោរកម្ម) (មានសារធាតុញៀន)។

៤-ឈ្មោះ ជា បញ្ញា ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិថ្មគោល សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ (មានសារធាតុញៀន)។

៥-ឈ្មោះ ហ៊ុន ដារ៉ា ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិត្រពាំងឈូក សង្កាត់ អូរបែកក្អម ខណ្ឌសែនសុខ (មានសារធាតុញៀន)។

៦-ឈ្មោះ ជា រស់ ភេទប្រុស អាយុ ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវលំ ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ (ទទួលផលចោរកម្ម) (មានសារធាតុញៀន)។

* ឃាត់លើកទី២ ( ជនសង្ស័យ ០៣នាក់ នៅថ្ងៃទី២២-០៤-២០២០ វេលាម៉ោ១៨ និង០០នាទី)

៧-ឈ្មោះ ប្រាក់ សុគា ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិត្រពាំង សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ (មានសារធាតុញៀន) ឃាត់នៅបន្ទប់ជួល។

៨-ឈ្មោះ ស៊ឹម សុគា ភេទស្រី អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិត្រពាំងល្វា សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យជ័យ (មានសារធាតុញៀន) ឃាត់នៅបន្ទប់ជួល។

៩-ឈ្មោះ សែម ឧត្តម ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឡាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិព្រែកឡុង សង្កាត់តាក្តុល ក្រុងតាខ្មៅ (មានសារធាតុញៀន) ឃាត់នៅផ្ទះរបស់ខ្លួន។ ដែលបានធ្វើសកម្មភាពគាស់សោរផ្ទះលួចយកម៉ូតូ របស់ជនរងគ្រោះឈ្មោះដូចខាងក្រោម៖

១-ឈ្មោះ ប្រាក់ ស្រីម៉ាច ភេទស្រី អាយុ ២៨ឆ្នាំ មុខរបរនគរបាល ស្នាក់នៅផ្ទះលេខ១០៧៤ ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

២-ឈ្មោះ ប៉ូច សុខប្រុស ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរជាងម៉ាស៊ីនត្រជាក់ ស្នាក់នៅផ្ទះលេខ១០៧៤ ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។

ក្នុងនោះផងដែរសម្ភារបាត់បង់រួមមាន ម៉ូតូ ០២គ្រឿង (១-ម៉ូតូម៉ាកស្កុបពី ពណ៌ក្រហម ផលិតឆ្នាំ២០២០ ពាក់ស្លាកលេខភ្នំពេញ 1HZ-8081 (ដកហូតបានវិញប្រគល់ឲ្យជនរងគ្រោះ) និងទី២-ម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៦ ពាក់ស្លាកលេខភ្នំពេញ 1DF-4465 (បាត់បង់) , កាតគ្រីម៉ូតូកង់បី០១ , កុំព្យូទ័រយួដៃ ០១គ្រឿង និងទូរសព្ទដៃ ០១គ្រឿង។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕ ដោយ ៖ សួង សាម

from: https://tnaot.com/km/m/detail/article/9159714