Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បុរស ០២នាក់ រងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ

នៅមុននេះបន្តិចវេលាម៉ោង ២០និង៣០នាទីយប់ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ នេះមានករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងរវាងរថយន្ត និងម៉ូតូបើកបរក្នុងទិសដៅផ្ទុយគ្នា បណ្តាលឱ្យបុកគ្នាយ៉ាងពេញទំហឹង និងនាំឱ្យបុរស ០២នាក់ ជាភាគីខាងម៉ូតូរងរបួសធ្ងន់។

ហេតុការណ៍នេះផងដែរកើតឡើងនៅចំណុចផ្លូវចំណោតអន្លង់ក្រពើ ជិតកាំកុងត្រូល ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ទីតាំងកើតហេតុ និងចាត់ចែងបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ៕ ដោយ ៖ សុង យូ

from: https://tnaot.com/km/m/detail/article/9159662