សង្គម
សហភាពសហព័ន្ធយុវជនកម្ពុជាប្រចាំខេត្តព្រះសីហនុ ចុះជួយគ្រួសារទីទ័លក្រដែលជួបការលំបាកដោយសារជំងឺកូវីដ ១៩
នៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ នេះលោក ស្រ៊ុន ស្រ៊ន់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រះសីហនុ បានដឹកនាំសមាជិកសមាជិការក្រុមការងារ ចុះសួរសុខទុក្ខ និងនាំយកអំណោចជាម្ហូបអាហារ រួមទាំងថវិកាមួយចំនួនចែកជូនប្រជាពលរដ្ឋទីទ័លក្រក្នុងក្រុងព្រះសីហនុចំនួន ២០គ្រួសារ និងក្នុងស្រុកស្ទឹងហាវចំនួន ២០គ្រួសារ។
គួរបញ្ជាក់ផងដែរថា ទាំងអស់នេះជាផ្នែកមួយដែលអាចជួយដោះស្រាយនូវការលំបាករបស់ប្រជាពលរដ្ឋទាំង ៤០គ្រួសារ ដែលកំពុងតែរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩៕ ដោយ ៖ សុង យូ