ដូចដែលអ្នកគ្រប់គ្នាបានដឹងពីព័ត៍មានមួយចំនួនស្តីពីរោគសញ្ញា និងវិធីសាស្ត្រក្នុងការពារខ្លួនរួចមកហើយនៃអាការៈជំងឺកូវីដ ១៩ ដែលធ្វើឲ្យអ្នកឆ្លងពិបាកដកដង្ហើម (ខ្យល់ដង្ហើមខ្លី និងថប់ដង្ហើម) គ្រុនក្តៅ ក្អក កណ្តាស់ជាដើម…។
រូបតំណាង
គួរបញ្ជាក់ផងដែរថា សម្រាប់អ្នកឆ្លងនៃជំងឺនេះគឺសុទ្ធតែមានអាការៈពិបាកដកដង្ហើម និងមានដង្ហើមខ្លី ដូច្នេះមានវេជ្ជបណ្ឌិតម្នាក់ឈ្មោះថា ធីភន វិថុនភុងប៉ុង (Dr. Thiphon Vitoonphongpong) ប្រចាំមន្ទីរពេទ្យ ជូឡាឡុងកនប្រទេសថៃបានណែនាំពីវិធីអនុវត្តមួយចំនួនទាក់ទងនឹងការដកដង្ហើមសម្រាប់អ្នកមានរោគសញ្ញាពិបាកដកដង្ហើម (មានដង្ហើមខ្លី) នេះដោយអាចធ្វើតាមវិធីដូចខាងក្រោម ៖
– ដកដង្ហើមខ្យល់ចេញពីពោះ
រូបតំណាង
ដកង្ហើមខ្យល់ចេញពីពោះ ដោយយកដៃដាក់សង្កត់លើក្បាលពោះ និងធ្វើចលនារុញខ្យល់ដង្ហើមចេញតាមច្រមុះ។
– ដកដង្ហើមដោយផ្លុំខ្យល់ចេញតាមមាត់
រូបតំណាង
ដកង្ហើមចូលតាមច្រមុះ បន្ទាប់មកផ្លុំខ្យល់ចេញតាមមាត់យឺតៗវិញ។
– ក្អកយ៉ាងមានប្រសិទ្ធភាព
រូបតំណាង
ដកដង្ហើមវែងៗ និងសង្កត់ទ្រូងរយៈពេល ២ វិនាទីបន្ទាប់មកក្អកចេញយ៉ាងលឿន និងខ្លាំង
– អនុវត្តការដកដង្ហើមដោយចលនាទ្រូង
រូបតំណាង
លើកដៃឡើងលើក្បាលហើយដកដង្ហើមចូល បន្ទាប់មកដាក់ដៃចុះហើយដកដង្ហើមចេញវិញ។ អនុវត្តការដកដង្ហើមនេះ ៣-៥ ដងក្នុង ១ ជុំបន្ទាប់មកសម្រាក ១ នាទីដើម្បីធ្វើបន្តទៀត។ ការធ្វើលំហាត់ដង្ហើមបែបនេះអាចធ្វើបានច្រើនជុំក្នុងមួយថ្ងៃ។
ប្រែសម្រួលដោយ៖ Seyha