ទោះបីអូស្ត្រាលី បានពិចារណាបន្ធូរបន្ថយវិធានការដាច់ដោយឡែកមួយចំនួន ខណៈដែលចំនួនករណី Covid-19 មានការថយចុះក៏ដោយ ក៏ប្រទេសអូស្រ្តាលីអាចនឹងបន្តបិទព្រំដែន រយៈពេលពី៣ទៅ៤ខែទៀត។
ការរាតត្បាត Covid-19 នៅអូស្ត្រាលីធ្លាក់ចុះយ៉ាងខ្លាំង នៅពេលនេះចំនួនករណីថ្មីមានតិចជាង ១០ ករណីក្នុងរយៈពេល២ថ្ងៃកន្លងមកនេះ។ ក្នុងស្ថានភាពនេះរដ្ឋាភិបាលអូស្ត្រាលីកំពុងពិចារណាបន្ធូរបន្ថយវិធានការដាច់ដោយឡែកមួយចំនួន។ ទោះយ៉ាងណាការបិទព្រំដែនអាចបន្តរក្សា រយៈពេល៣ទៅ៤ខែទៀត ដើម្បីធានាថា នឹងមិនមានអ្នកឆ្លងថ្មីកើនឡើង។
ថ្លែងនៅក្នុងកិច្ចប្រជុំជាមួយគណៈកម្មាធិការស៊ើបអង្កេតរបស់ព្រឹទ្ធសភា ស្តីពីការទប់ស្កាត់របស់អូស្រ្តាលី ចំពោះការរីករាលដាលនៃជំងឺCovid-19 រដ្ឋមន្ត្រីក្រសួងសុខាភិបាលអូស្រ្តាលី លោក Brendan Murphy បានបញ្ជាក់ថា ទោះបីជាក្នុងរយៈពេល៣សប្តាហ៍ទៀតវិធានការដាច់ដោយឡែកមួយចំនួននឹងត្រូវដកចេញ។ ប៉ុន្តែនៅក្នុងបរិបទអន្តរជាតិបច្ចុប្បន្ន ដែលមានចំនួនអ្នកឆ្លងបន្តកើនឡើង ដូច្នេះអូស្ត្រាលីត្រូវបន្តបិទព្រំដែនដដែល។ ជាមួយគ្នានេះ លោក Brendan Murphy បានស្នើពលរដ្ឋរបស់ខ្លួនមិនឱ្យចេញទៅក្រៅប្រទេស ក្នុងកាលៈទេសៈនេះ។
នៅថ្ងៃទី២៣ខែមេសា នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison បានបញ្ជាក់ថា រដ្ឋាភិបាលនឹងពិចារណាបើកព្រំដែនជាមួយ ញ៉ូវហ្សឺឡែន ជាប្រទេសជិតខាង ដែលគ្រប់គ្រងស្ថានភាពឆ្លងកូវីដ១៩ឲ្យបានល្អបំផុត៕ ប្រែសម្រួលដោយ៖ MEO