តារាចម្រៀង នី រតនា ក្រោយពីភរិយា សម្រាលបានកូនស្រីម្នាក់ ដែលមានឈ្មោះយ៉ាងពីរោះថា នីវណ្ណ មែលឡានី ហៅ មែល (Mel) ជីវិតគ្រួសារលោកកាន់តែមានសុភមង្គលខ្លាំងៗឡើង។
ជាក់ស្តែងថ្មីៗនេះ នី រតនា បានបង្ហោះរូបកូនស្រីជាច្រើនសន្លឹក នៅគណនីហ្វេសប៊ុកផ្លូវការ ដែលនាងតូច មែល ទើបតែអាយុបាន ១ខែកន្លះប៉ុណ្ណោះ មានមុខមាត់ឃ្យូតគួរឲ្យខ្នាញ់បាត់ទៅហើយ ទម្ងន់ 5.25Kg និងកម្ពស់ 57cm គឺសុខភាពល្អណាស់។
ក្រោយពីឃើញបែបនេះបណ្តាអ្នកគាំទ្រ នី រតនា ជាច្រើននាក់បានលើកសរសើរថារឿងអីកូនមិនគួរឲ្យខ្នាញ់នោះ បើឪពុកម្តាយស្អាតម្លឹងៗហើយ៕
អត្ថបទដោយ៖ លក្ខិណា