Lee Min Ho គឺជាតារាសម្តែងប្រុសកូរ៉េមួយរូបដែលទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជនគ្រប់ស្រទាប់។ ថ្មីនេះលោក បានប្រកាសប្រាប់អ្នកសារព័ត៌មានថា ខ្លួននឹងក្លាយជាតារាតំណាងឲ្យក្រុមហ៊ុន Dominos Pizza នៅក្នុងប្រទេសកូរ៉េ។
បន្ថែមពីនេះទៀតក្រុមហ៊ុន Dominos Pizza បានប្រាប់ឲ្យដឹងថា ចំពោះការជ្រើសរើសយក Lee Min Ho ជាតារាតំណាងពីព្រោះ តែគាត់ជាតារាល្បីប្រចាំប្រទេស។
លើសពីនេះ Lee Min Ho គឺសាកសមបំផុតជាមួយក្រុមហ៊ុនប្រេនដែលមានស្តង់ដាក្នុងការប្រើប្រាស់គ្រឿងផ្សំ និងមានគុណភាពខ្ពស់។
មួយវិញទៀតក្រុមហ៊ុន Dominos Pizza ចង់ឲ្យអតិថិជនមានការទទួលស្គាល់កាន់តែខ្លាំងតាមរយៈការផ្សព្វផ្សាយពីតារាតំណាង គឺលោក Lee Min Ho។
គួរបញ្ជាក់ដែរថា Lee Min Ho កំពុងសម្តែងនៅក្នុងរឿងភាគថ្មីមួយមានចំណងជើងថា “The King: Eternal Monarch” ដែលបានចាក់បញ្ចាំងនៅលើទូរទស្សន៍ SBS៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ allkpop