Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

WHO ព្រមាន៖ វិបត្ដិកូវីដ១៩ នឹងអូសបន្លាយពេលយូរ

រហូតមកដល់ពេលនេះ ប្រទេស និងដែនដីជាង២០០ នៅជុំវិញពិភពលោក កំពុងរងនូវការរាត​ត្បាតពីកូវីដ១៩ ដោយមានអ្នកឆ្លង និងស្លាប់កើនឡើងជាង ២,៦លាននាក់ ហើយបង្កឲ្យមាន​វិបត្ដិជា​ច្រើន​​ទៀត ទើបអង្គការសុខភាពពិភពលោក (WHO) ព្រមានថា វិបត្ដិវីរុសកូរ៉ូណានេះ​នឹងបន្ដអូសបន្លាយ ក្នុងរយ:ពេលយូរ។

អង្គការសុខភាពពិភពលោក នៅថ្ងៃពុធ ទី២៣ ខែមេសា ឆ្នាំ២០២០ បានព្រមានថា វិបត្ដិ​វីរុស​កូរ៉ូណានេះ​ នឹងមិនអាចបញ្ចប់ ក្នុងរយ:ពេលដ៏ឆាប់ៗនេះទេ។ រហូតមកដល់ពេលនេះ បណ្ដា​ប្រទេស​ជាច្រើន ជាពិសេស អាមេរិក និងតំបន់អឺរ៉ុប នៅតែបន្ដធ្វើ​សង្រ្គាម​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​កូវីដ១៩នេះនៅឡើយ។

រោគរាតត្បាតនេះ មិនត្រឹមតែប្រកាសអាសន្នផ្នែកសុខភាពពិភពលោកប៉ុណ្ណោះទេ ប៉ុន្ដែ​ដំណើរ​ការសេដ្ឋកិច្ចសកលក៏កំពុងតែពុះពារ ដើម្បីដង្ហើមរស់ផងដែរ។ មនុស្សរាប់សិប​លាន​នាក់​ត្រូវបាត់បង់ការងារ ហើយលាននាក់ផ្សេងទៀត​ កំពុងប្រឈមមុខនឹងការអត់ឃ្លាន។

ស្ថិតក្នុងស្ថានភាពបែបនេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងតែផ្ដោត​អារម្មណ៍​​​យ៉ាងខ្លាំងទៅលើការអត់ការងារធ្វើ ដោយសារការរាតត្បាត នៃវីរុសនេះ។ ប៉ុន្ដែ​ដើម្បីជួយដល់អ្នកអត់ការងារធ្វើ ជាពលរដ្ឋអាមេរិកនោះ លោកប្រធានាធិបតីអាមេរិក បាន​ចេញ​បទ​​បញ្ជា​ព្យួរកាតបៃតង និងបិទជនអន្ដោប្រវេសន៍ចូលមកលើទឹកដីអាមេរិក ក្នុងរយ:​ពេល​៦០ថ្ងៃ។

ការចេញបទបញ្ជាបែបនេះ ក៏ដោយសារលោកប្រធានាធិបតី មិនចង់ឲ្យជនបរទេសចូលមក​ដណ្ដើមការងារធ្វើ ដែលជាហេតុធ្វើឲ្យប្រជាពលរដ្ឋអាមេរិកអត់ការងារធ្វើ នៅក្នុងកាល:​ទេស:​ដ៏លំបាក បង្កឡើងដោយកូវីដ១៩នេះ។

ការរាតត្បាត នៃវីរុសនេះ បានធ្វើឲ្យអាមេរិក និងតំបន់អឺរ៉ុប ក្លាយជាប្រទេសរងគ្រោះខ្លាំងជាង​គេបំផុត នៅលើពិភពលោក។ រីឯទំហំ នៃផលប៉ះពាល់លើសេដ្ឋកិច្ចរបស់ពិភពលោក រហូត​មក​ដល់ពេលនេះ គេនៅមិនទាន់ប៉ាន់ប្រមាណបាននៅឡើយ ព្រោះប្រទេសស្ទើរតែអស់ ត្រូវ​បិទប្រទេស។

បើគិតត្រឹមវេលាម៉ោង២រសៀល ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ នៅលើពិភពលោក មានអ្នក​ឆ្លងកូវីដ១៩ កើនឡើង ២ ៦៣៩ ០២៥នាក់។ ក្នុងចំណោមអ្នកជំងឺទាំងនោះ មានអ្នក​ស្លាប់១៨៤២៦៣​នាក់ និងអ្នកត្រូវព្យាបាលជាសះស្បើយ ចំនួន៧២២១៥៤នាក់៕ ប្រែសម្រួលដោយ Nuon

from: https://tnaot.com/km/m/detail/article/9158208