Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កម្មករផ្ទុះការតវ៉ាទាំងព្រឹក ក្រោយរោងចក្របញ្ឈប់ពួកគាត់ដោយគ្មានមូលហេតុ

ភ្នំពេញ៖ កម្មករ-កម្មការិនីបម្រើការងារនៅរោងចក្រកាត់ដេរសំលៀកបំពាក់ (ហ៊ូលូហ្គាមេន) ដែលមានទីតាំងស្ថិតនៅតាមផ្លូវបេតុ ភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បាននាំគ្នាធ្វើកូដកម្ម ដោយសារតែក្រុមហ៊ុនមានចេតនាកុហកថា ឲ្យពួកគាត់ចូលបម្រើការងារវិញក្នុងខែឧសភា ប៉ុន្តែអ្វីដែលហួសចិត្តនោះ បែបជាហៅពួកគាត់មកផ្ដិតមេដៃឲ្យលាលែងពីការងារទាំងខ្លួនគាត់មិនដឹងមូលហេតុ។ ហេតុការណ៍ខាងលើបានកើតឡើងនៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០នេះ។

បើតាមសម្ដីកម្មករ-កម្មការិនី ដែលបម្រើការងារនៅរោងចក្រខាងលើសុំមិនបញ្ចេញឈ្មោះ បានប្រាប់ថា រោងចក្រនេះ មានកម្មករ-កម្មការិនី ប្រហែល ៥០០នាក់ ត្រូវបានក្រុមហ៊ុនព្យួរការងាររយះពេល១ខែចាប់តាំងពីខែ៣ ដោយសន្យារថាថ្ងៃទី១ ខែឧសភា នឹងឱ្យកម្មករ-កម្មការិនីរោងចក្រទាំងអស់ចូលបម្រើការងារជាធម្មតា ប៉ុន្តែបែបជាថ្ងៃទី២២ម្សិលមិញនេះ ក្រុមហ៊ុនទាក់ទងតាមទូរស័ព្ទឲ្យកម្មករ-កម្មការិនីទាំងអស់មកផ្ដិតមេដៃឲ្យលាលែងពីការងារ ទាំងខ្លួនពួកគាត់មិនដឹងមូលហេតុ ទើបនៅថ្ងៃទី២៣ព្រឹកមិញនេះ ពួកគាត់នាំគ្នាមិនយល់ព្រមនឹងធ្វើកូដកម្មនៅខាងមុខរោងចក្រតែម្ដង។

គួរបញ្ជាក់ឱ្យដឹងថា ការធ្វើកូដកម្មព្រឹកមិញនេះ ក៏មានការអន្តរាគមន៍ពីខាងក្រសួងការងារចូលមកដោះស្រាយផងដែរ។ ហើយកម្មករទាំងអស់បានលើកឡើងថា បើមិនមានដំណោះស្រាយណាមួយឲ្យគាត់សមរម្យនោះទេ គាត់នៅតែបន្តធ្វើកូដកម្មរហូតដល់មានដំណោះស្រាយ៕ ដោយ៖ ផេងភាព

from: https://tnaot.com/km/m/detail/article/9158172