Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប្រធានាធិបតីដូណាល់ ត្រំា ធ្លាប់បានសរសើរចិនដល់ទៅ​៣៧លើក ថាទប់ស្កាត់កូវីដ១៩បានល្អ

កន្លងមក ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ធ្លាប់បានសរសើរដល់ចិន ពីវិធានការទប់​ស្កាត់ការឆ្លងរាលដាលកូវីដ១៩​បានយ៉ាងល្អបំផុត។ ការសរសើររបស់លោកត្រាំ មិនត្រឹម តែ​មួយ​លើក ឬពីរលើកនោះឡើយ គឺរហូតដល់ទៅ​៣៧លើក។ ប៉ុន្តែនៅពេលនេះ​ អាមេរិក ទប់​ស្កាត់​មិនបានល្អ បែរជាចោទប្រកាន់ចិនថា មិនមានតម្លាភាពក្នុងការទប់ស្កាត់កូវីដ១៩។

នៅពេលនេះ ចំនួនអ្នកស្លាប់ នៅលើពិភពលោក បានកើនឡើងខ្ពស់​​ ជាពិសេស គឺអាមេរិក បានធ្វើឲ្យប្រធានាធិបតី ដូណាល់ ត្រាំ​ វាយប្រហារទៅលើអង្គការសុខភាពពិភពលោក ថា លំម្អៀងទៅរកប្រទេសចិន។ ទាំងនោះហើយបានជាលោកត្រាំ បញ្ឈប់ផ្ដល់ជំនួយដល់​WHO។

សារព័ត៌មាន CNN ​បានផ្សាយថា ប្រធានាធិបតី​ ដូណាល់ ត្រាំ ​ធ្លាប់បានសរសើរដល់ចិន ដល់ទៅ​៣៧លើក ពីវិធីសាស្ត្រទប់ស្កាត់បានយ៉ាងល្អបំផុត។ មិនតែប៉ុណ្ណោះ លោកត្រាំ បានសរសើរដល់ប្រធានាធិបតីចិន ស៊ី ជីនពីង ថាមានតម្លាភាពក្នុងការទប់ស្កាត់កូវីដ១៩។តាមសារព័ត៌មាន CNN ​ចាប់តាំងពីខែមករា ឆ្នាំ​២០២០មក លោក ត្រាំ បានសរសើរ ចិនដល់ទៅ៣៧លើក ហើយការសរសើរចុងក្រោយបំផុត គឺនៅថ្ងៃទី​១ ខែមេសា ។

បើតាមតួលេខ​របស់ CNN ​​ នៅក្នុងខែមករា លោក ត្រាំ សរសើរចិន ចំនួន៩លើក ក្នុង​ខែកុម្ភៈ សរសេរចិន ចំនួន១៥លើក​​ នៅក្នុងខែមីនា មាន១២លើក និង ខែមេសា មានតែ១លើកគត់ នៅដើមខែតែម្តង ពេលអាមេរិកមិនទាន់មានអ្នកស្លាប់ច្រើន។ ប៉ុន្តែនៅពេលនេះ អ្វីគ្រប់​យ៉ាងបានប្រែប្រួលទាំងស្រុង​ ដោយលោក ត្រាំ ឈប់សរសើរ បែរជាចោទប្រកាន់ចិនទៅវិញ​៕​ប្រែសម្រួល ដោយ Nuon

from: https://tnaot.com/km/m/detail/article/9158146