ខ្សែបម្រើប្រយុទ្ធរបស់ក្លិប Real Madrid កីឡាករ Gareth Bale និងភរិយារបស់គាត់ ឈ្មោះ Emma បានបរិច្ចាគប្រាក់ចំនួន ៥០០,០០០ ផោន ដល់មន្ទីរពេទ្យមួយនៅទីក្រុង Cardiff នៃប្រទេសវែល ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ ១៩។
ប្រាក់ទាំងអស់នេះនឹងត្រូវចំណាយទៅលើការប្រយុទ្ធនឹងការរាតត្បាតនៃជំងឺ កូវីដ ១៩ នៅមន្ទីពេទ្យដែលបានផ្តល់កំណើតដល់ខ្សែបម្រើរូបនេះ។
Bale ក៏បាននិយាយនៅក្នុង NHS(National Health Service) ថា “សួស្តីអ្នកទាំងអស់គ្នាខ្ញុំគ្រាន់តែចង់ថតវីដេអូនេះដើម្បីថ្លែងអំណរគុណដល់អ្នកទាំងអស់គ្នានៅក្នុង NHS ចំពោះរាល់ការខិតខំនិងការលះបង់ពេលវេលាក្នុងអំឡុងពេលមានវិបត្តិនេះកើតឡើង។ មន្ទីរពេទ្យនៅវែលជាទីកន្លែងផ្តល់កំណើតដល់ខ្ញុំ ហើយទីនោះបានជួយសង្រ្គោះជីវិតមនុស្សច្រើនណាស់”៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ livescore