ក្នុងដំណាក់កាលដែលប្រទេសកំពុងប្រឈមនឹងជំងឺកូវីដ១៩ ប្រជាជនគ្រប់ជាន់ថ្នាក់បានរួមគ្នាយ៉ាងសសាក់សស្រាំ ក្នុងការជួយគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺដែលកំពុងរាតត្បាតនេះ។
ជាក់ស្ដែង តារាចម្រៀង សុវត្ថិឌី ធារីកា ទទួលបានការកោតសរសើរពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ១៩ ជាមួយរាជរដ្ឋាភិបាល។
តារាចម្រៀងវ័យក្មេងរូបនេះ បានបរិច្ចាគថវិកាចំនួន១០០ដុល្លារ ដល់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ១៩ ហើយសម្ដេចបានចេញលិខិតថ្លែងអំណរគុណចំពោះកញ្ញាកាលពីថ្ងៃទី១៣ ខែមេសា។ នេះពិតជាបង្ហាញពីទឹកចិត្តក្នុងការចូលរួមជួយគ្នាទៅតាមលទ្ធភាពរៀងខ្លួន មិនថាតិចឬច្រើននោះទេ៕