Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អាជីវករផ្សារឈូកមាសសប្បាយចិត្តក្រោយថៅកែផ្សាបញ្ចុះថ្លៃឈ្នួលតូប ៥០ភាគរយ

ភ្នំពេញ៖ អាជីវករ នៅ ផ្សារឈូកមាស ដែលមានទីតាំងស្ថិតនៅក្នុងខណ្ឌសែនសុខ បានសម្តែងក្តី រីករាយយ៉ាងខ្លាំង ចំពោះការយោគយល់របស់ម្ចាស់ផ្សារ នៅកំឡុងពេល ដែលជំងឺកូវីដ-១៩ កំពុងរាតត្បាតនៅពាសពេញពិភពលោក ដោយបាន បញ្ចុះថ្លៃជួលតូប និង គ្រែសម្រាប់ ខែមេសា ចំនួន ៥០ភាគរយដល់អាជីវករ ដែលលក់ដូរនៅក្នុងផ្សារនេះ។

យោងតាម សេចក្តីជូនដំណឹងសរបស់ម្ចាស់ផ្សារឈូកមាសបានបញ្ជាក់ថា ការព្រមបញ្ចុះថ្លៃជួលតូបនិង គ្រែនេះ គឺសម្រាប់តែខែមេសានេះប៉ុណ្ណោះ ហើយសម្រាប់ខែបន្តបន្ទាប់គឺត្រូវមើលទៅលើស្ថានភាពជាក់ស្តែងបន្តទៀត ។ បើយោងតាមគណនីហ្វេសប៊ុកមួយមានឈ្មោះថា Thy Da បានបង្ហោះ និង សរសេរសារថា សូមអរគុណដល់លោកឧកញ៉ា និង លោកជំទាវ ដែលបានយោគយល់ដល់អាជីវករនៅក្នុងផ្សារឈូកមាសទាំងអស់៕

from: https://tnaot.com/km/m/detail/article/9157892