Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ខេត្តអាសេ នៅតែបន្ដប្រមូលផ្ដុំគ្នា ទោះមានការគំរាមកំហែងពីកូវីដ១៩

មនុស្សចំនួន៦នាក់ ត្រូវគេនាំមកជំនះជម្រះ​ជាសាធារណ:​ពីការរំលោភបំពាន​លើច្បាប់​សាសនា​​អ៊ិស្លាម កាលពីថ្ងៃទី២១ ខែមេសា នៅក្នុងខេត្ដអាសេ (Aceh) ប្រទេសឥណ្ឌូនេស៊ី ថ្វីបើ​អាជ្ញាធរបានដាក់បម្រាមលើការប្រមូលផ្ដុំ ដើម្បីទប់ស្កាត់ការឆ្លងកូវីដ១៩ក្ដី។

អាជ្ញាធរឥណ្ឌូនេស៊ី នៅតែទទូចសុំឲ្យប្រជាពលរដ្ឋ អនុវត្ដវិធានការឃ្លាតឆ្ងាយ​ពីសង្គម ព្រោះនេះវិធីសាស្រ្ដដ៏ល្អមួយ ក្នុងការតប់ស្កាត់នូវការឆ្លងវីរុសកូវីដ១៩។  

លោក Safriadi មន្ត្រីទទួលបន្ទុកការដាក់ទណ្ឌកម្ម Sharia នៅខេត្ត Banda Aceh បាន​និយាយ​ថា  ដើម្បីអនុវត្តតាមលក្ខខណ្ឌ​បច្ចុប្បន្ន​ យើងកំពុងតែព្យាយាម​កាត់បន្ថយនីតិវិធី​ណា​មិនចាំ​បាច់។ យើងទើបតែអនុវត្តការដាក់ទោសទណ្ឌដោយផ្ទាល់ ដើម្បីធ្វើឱ្យកាន់តែសាមញ្ញ។

បណ្ដាញផ្សាយរបស់ឥណ្ឌូនេស៊ី បានផ្សាយថា កាលពីថ្ងៃទី២១ ខែមេសា ជនល្មើសជាច្រើន ដែលត្រូវរងការដាក់ទោសទណ្ឌ តាមសាសនាអ៊ិស្លាមនោះ មិនបានពាក់ម៉ាស់នោះទេ។

បើតាម​រូប​ភាពនោះ គឺមានអ្នកចូលរួមយ៉ាងច្រើន ដោយប៉ះពាល់គ្នាយ៉ាងជិតថែមទៀតផង។

បើតាមច្បាប់សាសនាអ៊ិស្លាម នៅខេត្ដ Aceh ប្រទេសឥណ្ឌូនេស៊ី គូស្វាមីភរិយាដែល​មិនទាន់​រៀបការ​ ហើយនាំគ្នាទៅរួមភេទ អាចនឹងរងការ​ដាក់ទោសទណ្ឌ ដោយការវាយនឹងរំពាត់​ជាដើម។

ខេត្តអាសេ ស្ថិតនៅភាគខាងលិច នៃកោះស៊ូម៉ាត្រា ហើយ​ជាតំបន់តែមួយគត់ នៅក្នុង​ប្រទេស​​ឥណ្ឌូនេស៊ី ដែលមានប្រជាជនមូស្លីមភាគច្រើន​ អនុវត្តច្បាប់សាសនាអ៊ិស្លាម។ ច្បាប់​នៅក្នុង​ខេត្តនេះអនុញ្ញាតឱ្យមានការចោទប្រកាន់លើបទល្មើសជាច្រើនករណី ដូចជា ការលេងល្បែង ការផិតក្បត់ ការសេពគ្រឿងស្រវឹង ការរួមភេទ និងការរួមភេទមុនពេលរៀបការ ជាដើម។

បើទោះជាមានការដាក់ទណ្ឌកម្មដោយការវាយនឹងរំពាត់យ៉ាងណាក្ដី ក៏​មាន​បុរស​ម្នាក់​បាន​ទទួលទោសពីបទផឹកស្រាស្រវឹង ដោយបានជាប់ពន្ធនាគារ រយៈពេល៣ខែផងដែរ។

កន្លងមក អាជ្ញាធរឥណ្ឌូនេស៊ី បានចេញបម្រាម មិនឲ្យមានការប្រមូលផ្ដុំគ្នា ដោយ​ទាមទារ​ឲ្យផ្អាក​សកម្មភាព​ពិធីសាសនាមួយរយ:សិន ប៉ុន្ដែពលរដ្ឋមួយចំនួននៅតែរៀបចំពិធីសាសនា នាំឲ្យមានការប្រមូលផ្ដុំគ្នា។ ការប្រមូលផ្ដុំគ្នាបែបនេះ គឺជាឱកាសនាំឲ្យមានការ​ចម្លងវីរុស​កូវីដ១៩​នេះ កាន់តែច្រើនឡើង។

បើគិតមកដល់ថ្ងៃទី២៣ ខែមេសា ឆ្នា២០២០នេះ ឥណ្ឌានេស៊ី មានការឆ្លងវីរុសកូវីដ១៩​កើន​ឡើង​ដល់ ៧៤១៨ករណី ក្នុងនោះស្លាប់៦៣៥នាក់ និងជាសះស្បើយ ៩១៣នាក់។ ឥណ្ឌូនេស៊ី​ជាប្រទេសមានអ្នកស្លាប់ដោយសារកូវីដ១៩ច្រើនជាងគេ នៅក្នុងតំបន់អាស៊ាន៕ ប្រែសម្រួល ដោយ Nuon

from: https://tnaot.com/km/m/detail/article/9157814