Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កាន់តែច្បាស់ហើយរឿង​ព័តមានថា BLACKPINK ត្រៀម​ចេញបទថ្មី​រួមគ្នាជាមួយ Lady Gaga

ក្រោយមាន​ព័ត៌មាន​​ផ្ទុះ​ថា​ BLACKPINK នឹង​ចេញ​ស្នាដៃ​រួម​គ្នា​ជាមួយ​នឹង​ Lady Gaga អ្នក​គាំទ្រពិត​ជា​រំភើប ហើយ​ទន្ទឹងរង់ចាំយ៉ាងអន្ទះសា ព្រោះ​ថា​នេះ​ជា​ឱកាស​ថ្មី​មួយ​ទៀត​សម្រាប់​ក្រុម​ K-Pop មួយ​នេះ​ដែល​បង្ហាញមុខ​កាន់​តែ​អស្ចារ្យ លើ​ឆាក​អន្តរជាតិ​ជាមួយ​តារា​ល្បី​លំដាប់​ពិភពលោក។

ចាប់​តាំង​ពី​បែកធ្លាយ​តម្រុយ​នេះ​មក​ បទ​ចម្រៀង​ក្នុង​អាល់ប៊ុម​ថ្មី​របស់​ Lady Gaga អ្នក​គាំទ្រ​របស់​ក្រុម​ BLACKPINK តែងរំពឹង​ចង់ឲ្យ​ព័ត៌មាន​នេះ​ក្លាយ​ជា​ការ​ពិត​ដូចពួកគេ​សន្និដ្ឋាន ប៉ុន្តែ​ចៃដន្យ​អី​ពេល​នោះ​ YG មិន​បាន​ចេញ​មុខ​បញ្ជាក់​ឡើយ។

យ៉ាង​ណា​មិញ​ មក​ដល់ពេលនេះ​កាន់​តែ​ច្បាស់​មែន​ទែន​ហើយ​ ព្រោះ​ថាពេល​ដែល​ អាល់ប៊ុម​របស់​ Lady Gaga បង្ហាញ​លើ​វិបសាយ​ Target សម្រាប់​ Pre-Order ដូចនេះ​បទ​ចម្រៀង​ទាំង​អស់​ក៏​ត្រូវ​បង្ហាញ​ជាមួយ​គ្នា​នោះ​ដែរ ហើយ​ក្ដី​សង្ឃឹម​របស់​ BLINK ក៏ក្លាយ​ជា​ការពិត​មែន។ ជាក់ស្ដែង ក្នុង​ចំណោម​បទ​ទាំង​នោះ​ ចម្រៀង​មួយ​បទ​មាន​ចំណងជើង​ថា​ «Sour Candy» ជា​បទ​ចម្រៀង​ដែល​ Lady Gaga ច្រៀង​រួម​ជាពិសេស​ជាមួយ​នឹង​ BLACKPINK។

នេះ​ជា​សមិទ្ធិផល​មួយ​ទៀត​ហើយ​ដែល​ BLINKs ទន្ទឹង​រង់ចាំ​ ក្រោយ​ពី​បទ​ «Kiss And Make Up» ដែល​ BLACKPINK ច្រៀង​ជាមួយ​ Dua Lipa ចេញ​កាលពីឆ្នាំកន្លងទៅ៕

ប្រភព៖ Koreaboo  

from: https://tnaot.com/km/m/detail/article/9157800