Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

វិធី ៤ យ៉ាង ដើម្បី បង្កើននៅសមត្ថភាព និង សក្តានុពលរបស់ខ្លួន

ជាទូទៅសិស្សានុសិស្សដែលបានបញ្ចប់ការសិក្សាថ្នាក់សញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ បានបន្តការសិក្សានៅសាកលវិទ្យាល័យ  ដើម្បីទទួលនូវចំណេះដឹង និង ជំនាញផ្សេងៗសំរាប់ជាទុន ពេលចេញធ្វើការងារ ឬ បន្តដំណើរជីវិតទៅមុខទៀត។ ដោយឡែកក្រៅពីសាកលវិទ្យាល័យក៏នៅមានរឿងជាច្រើនទៀតដែលនិស្សិតមិនគួរមើលរំលង ខណៈពេលដែលខ្លួន មានបំណងស្វែងរកចំណេះដឹងបន្ថែម ដើម្បីបង្កើនសក្តានុពលរបស់ខ្លួន។ ដោយសារមើលឃើញបញ្ហាចោទទាំងនេះ ក្រុមការងារ Project Inspire បាននាំមកនូវគន្លឹះមួយចំនួន ដើម្បីជាជំនួយដល់មិត្តនិស្សិតដែលមានបំណង ក្នុងការតាមរកនូវសក្តានុពលបន្ថែមដូចខាងក្រោម

១. ចូលរួមក្នុងសិក្ខាសិលាផ្សេងៗ

​យើងបានដឹងរួចហើយថានៅក្នុងសិក្ខាសាលាតែងតែមានចំណេះដឹងថ្មីៗ​ រួមទាំងមនុស្សថ្មីៗជាច្រើន ដែលយើងអាចនឹងមិនធ្លាប់បានដឹងបានយល់ពីមុន។ មិនត្រឹមតែប៉ុណ្ណោះ សិក្ខាសិលាត្រូវបានគេចាត់ទុក្ខថាជាបណ្តុំចំណេះដឹងដែលអាចបើកគំនិតអោយមើលឃើញបានទូលំទូលាយ និង មានឱកាសបានសង្កេតមើលទង្វើអាកប្បកិរិយាផ្សេងៗពីបុគ្គលគ្រប់ជាន់ថ្នាក់​ ជាពិសេស​បុគ្គលជោគជ័យ ដែលអាចអោយយើងឆ្លុះបញ្ចាំងពីខ្លួនឯងថាតើយើងកំពុងស្ថិតនៅចំណុចណា ហើយយើងមានចំណុចណាខ្លះក្នុងពេលបច្ចុប្បន្ន ហើយមានអ្វីខ្លះដែលដូចនឹងបុគ្គលជោគជ័យដែលយើងបានស្តាប់។ មិនត្រឹមតែប៉ុណ្ណោះ តាមរយៈប្រធានបទផ្សេងៗដែលយើងបានស្តាប់នេះដែរ យើងអាចនឹងស្វែងរកចំណុចពិសេសឬក៏ទេពកោសល្យដែលមាននៅក្នុងខ្លួនរបស់យើង ដែលយើងពុំបានដឹងពីមុនមក។

ប្រសិនបើអ្នកមិនចូលចិត្តស្តាប់ការធ្វើបទបង្ហាញឬសិក្ខាសាលានេះទេ កុំទាន់អូសចេញអី​ តោះទៅមើលថាតើនៅមានអ្វីពិសេសជាងនេះទៀត 

ការងារមួយក្នុងចំណោមការងារសំខាន់ៗដ៏ទៃទៀតនោះគឺ

២. ការចូលរួមធ្វើជាអ្នកធ្វើការងារស្មគ្រ័ចិត្ត

ការងារស្មគ្រ័ចិត្តជាប្រភេទការធ្វើ ការបញ្ចេញសកម្មភាព ការសិក្សាតាមរយៈទង្វើ ហេតុដូច្នេះហើយទើបការធ្វើការងារស្មគ្រ័ចិត្តត្រូវបានមនុស្សមួយភាគធំ ទទួលស្គាល់ថាគឺជាវិធីសាស្ត្រដ៏ល្អបំផុតសម្រាប់ស្វែងរកសក្តានុពលខ្លួនឯង ព្រោះវាជាកន្លែងដែលប្រមូលផ្តុំទៅដោយមនុស្សគ្រប់ប្រភេទផ្សេងៗគ្នា ហើយថែមទាំងមាននូវគោលគំនិតជាច្រើនដែលអាចអោយយើងស្វែងយល់តាមរយៈការអនុវត្តកិច្ចការងារផ្សេងៗទៀតផង។ កំឡុងពេលអនុវត្តការងារ យើងអាចនឹងមានគំនិតពិសេសៗលេចឡើងដែលយើងមិនដែលទាំងដឹងខ្លួនថាយើងមានគំនិតទាំងនោះនៅក្នុងខ្លួនផងនោះ។ ប៉ុន្តែដោយសារការងារស្មគ្រ័ចិត្តជាប្រភេទការរៀនដោយការអនុវត្ត ដោះស្រាយបញ្ហាភ្លាមៗដែលពុំបានព្រៀងទុក្ខទៅតាមតួនាទីនីមួយៗ ទើបធ្វើអោយភាពវៃឆ្លាតដែលស្ថិតនៅក្នុងខ្លួនរបស់យើងបានធ្វើការដោយស្វ័យប្រវត្តិយ៉ាងរហ័សរហួន ពេលនោះហើយទើបយើងបានរកឃើញខ្លួនឯងនិងស្គាល់ខ្លួនឯងកាន់តែច្រើនឡើងៗ។ប៉ុន្តែដូចដែលយើងបានដឹងថា ការងារស្មគ្រ័ចិត្តទាមទារពេលវេលា ដូច្នេះហើយប្រសិនបើអ្នកទាំងអស់គ្នាគិតថាអ្នកទាំងអស់គ្នាពុំមានពេលវេលាគ្រប់គ្រាន់ក៏ពុំជាអ្វីដែរ ព្រោះក្រុមការងារយើងក៏បានត្រៀមទុក្ខនូវសកម្មភាពផ្សេងៗទៀតដើម្បីមិត្តនិស្សិតទាំងអស់គ្នាជ្រើសរើសផងដែរ ដែលខ្លឹមសារមានដូចខាងក្រោមគឺ

៣. ចូលរួមការងារសង្គម

ដូចដែលបានដឹងហើយថា​ការងារសង្គមគឺជាការជួយឬផ្តល់ទៅកាន់សង្គមឬអ្នកដ៏ទៃតាមរូបភាពផ្សេងៗនៃការផ្តល់អោយដែលមិនរំពឹងលើការតបស្នងសងគុណ។នៅពេលដែលយើងបានចូលរួមការងារសង្គម វាគឺជាពេលដែលយើងបានចែករំលែកអ្វីមួយទៅកាន់អ្នកដ៏ទៃ មិនថាជា​សម្ភារៈឬគំនិត។ ការផ្តល់អោយនោះទាមទារអោយយើងមានចិត្តចង់ជួយ​ហើយនៅពេលដែលយើងចង់ជួយ​ យើងនឹងព្យាយាមយ៉ាងអស់ពីសមត្ថភាពដើម្បីអោយអ្នកទទួលជំនួយពេញចិត្តនិងមានក្តីសុខ​​ ប៉ុន្តែតើការជួយនោះអាចនាំអោយយើងស្វែងរកឃើញនូវសក្តានុពលដូចម្តេចទៅ? ពិតណាស់ ខណៈពេលដែលយើងចង់ជួយអ្វីមួយទៅកាន់សង្គម យើងនឹងមានឱកាសសួរខ្លួនឯង បានច្រើនថា តើយើងមានអ្វីសម្រាប់ផ្តល់ដល់សង្គម? ពេលនោះ យើងនឹងខំប្រឹងស្វះស្វែងរកនូវចំណុចល្អៗដែលខ្លួនឯងមាន ដើម្បីផ្តល់ទៅកាន់ពួកគេ។

មិនទាន់ចប់ត្រឹមនេះទេ​ នៅមានម្យ៉ាងទៀតដែលពិសេស  ហើយពេញនិយមគ្រប់ជំនាន់តាំងពីប្រវត្តិសាស្រ្តរហូតមកដល់បច្ចុប្បន្នដែលមិត្តនិស្សិតអាចអនុវត្តដើម្បីស្វែងរកនិងបង្កើនសក្តានុពលរបស់ខ្លួនបាននោះគឺ​ 

៤. ការអានសៀវភៅ​​

ក្រៅពីការអនុវត្តន៏ធ្វើកិច្ចការផ្ទាល់ៗហើយនោះ ការអានសៀវភៅត្រូវបានមនុស្សគ្រប់ជាន់ថ្នាក់ សូម្បីតែមហាសេដ្ឋីលំដាប់ពិភពលោក លោក​ BILL GATES ក៏លើកឡើងដែរ៕ សៀវភៅដឹងនូវអ្វីដែលយើងមិនដឹង ដូច្នេះហើយនៅពេលដែលយើងចង់ស្វែងយល់អោយកាន់តែច្បាស់ពីសក្តានុពលរបស់ខ្លួនអែង នោះជាចាំបាច់យើងត្រូវតែអានសៀវភៅ។ ពួកយើងសូមលើកទឹកចិត្តអោយមិត្តនិស្សិតមានសកម្មភាពផ្សេងមួយលើសពីការរៀនតែម្យ៉ាងដើម្បីជូបក៏ដូចជាបង្កើននូវសក្តានុពលរបស់ខ្លួន អោយកាន់តែប្រសើរឡើង។ 

អត្ថបទដោយសមាជិក Project Inspire:  អឿ ស្រីហួយ

from: https://tnaot.com/km/m/detail/article/9157776