Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ថ្ងៃដំបូង​ សភាអង់គ្លេសប្រជុំ ស្តីពីការទប់ស្កាត់កូវីដ១៩

នៅក្នុងកិច្ចប្រជុំសភា ជាលើកដំបូង ក្រោយសម្រាកជិត១ខែ ដោយសារ តែឆ្លងរាលដាល កូវីដ ១៩​ តំណាងរាស្ត្របានចោទ​សួរដល់រដ្ឋាភិបាលពីវិធានការទប់ស្កាត់ការឆ្លងរាលដាលកូវីដ១៩  ក្រោយពេលមានអ្នកស្លាប់ច្រើនឡើង នៅក្នុងប្រទេសនេះ។

សារព័ត៌មានរ៉យទ័រ នៅថ្ងៃ ទី​២៣ ខែមេសា បានផ្សាយថា​ មេដឹកនាំ​បក្សប្រឆាំង លោកKeir Starmer បានចោទសួរ​ដល់រដ្ឋាភិបាល​ ដឹកនាំដោយលោក Dominic Raab ជាបណ្តោះអាសន្ន (ដោយ​សារតែនាយករដ្ឋមន្ត្រីឆ្លងកូវីដ១៩ហើយត្រូវព្យាបាល)  ថា​ ហេតុអ្វីបានជាធ្វើខុស នៅក្នុង​​សកម្មភាពទប់ស្កាត់កូវីដ១៩។

លោក Keir Starmer បានលើកឡើងពីបញ្ហាមួយចំនួនថា​ «មានបញ្ហាត្រង់ចំណុច​យើងទប់​ស្កាត់​យឺតពេល ធ្វើតេស្តយឺត ទទួលបានសម្ភារការពារក៏យឺតដែរ​ ទាំងនោះ​ហើយធ្វើឲ្យ​អង់គ្លេសធ្លាក់ក្នុងស្ថានភាព​អាក្រក់បែបនេះ»។

តាំងពីពេលដំបូង នាយករដ្ឋមន្ត្រី​​ Bori Johnson ​មានភាពស្ទាក់ស្ទើរ ក្នុងការអនុវត្តច្បាប់​បម្រាម​គោចរ​ ​រហូតដល់មានពលរដ្ឋឆ្លង​ច្រើន ទើបទប់ស្កាត់។ ក្រុមប្រឆាំងបានស្នើឲ្យបើក​ការស្រាវ​ជ្រាវ​​ទៅលើកសកម្មភាពទប់ស្កាត់កូវីដ​១៩ របស់រដ្ឋាភិបាល។​

នៅពេលនេះ​លោក Dominic Raab ជារដ្ឋមន្ត្រីការបរទេស និងជាអ្នកដឹកនាំរដ្ឋាភិបាល​បណ្តោះ​អាសន្ន បានប្រកាសពីគម្រោងធ្វើតេស្តទៅលើពលរដ្ឋ​ឲ្យបាន​១សែននាក់ ក្នុងមួយថ្ងៃ នៅចុង ខែមេសានេះ​ ។ បច្ចុប្បន្នអង់គ្លេសធ្វើតេស្តបានតែ២ម៉ឺននាក់ប៉ុណ្ណោះ ក្នុងមួយថ្ងៃ។

បើគិតមកដល់ព្រឹកថ្ងៃទី​២៣ ខែមេសា អង់គ្លេសមានអ្នកឆ្លងកូវីដ១៩ កើនឡើងដល់ជាង​១៣៣ពាន់នាក់ និងស្លាប់ជាង​១៨០០នាក់។ អង់គ្លេសស្ថិតនៅលំដាប់ទី​៥ នៃចំនួនអ្នកឆ្លង និងស្លាប់ច្រើន នៅលើពិភពលោក​៕ ប្រែសម្រួលដោយ៖ MEO

from: https://tnaot.com/km/m/detail/article/9157716