Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

COVID-19៖ កូរ៉េខាងជើង​អនុញ្ញាត​ឲ្យមនុស្ស​ ២៥ ១៣៩ នាក់ ចាកចេញពីកន្លែងដាក់ឲ្យនៅដាច់ដោយឡែក

កូរ៉េខាងជើង​​បានជូនរបាយការណ៍​ទៅកាន់​អង្គការសុខភាពពិភពលោក ហៅកាត់ WHO ថា រហូតមកដល់ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ២០២០ កូរ៉េខាងជើង​បានធ្វើតេស្ត​មនុស្ស​ចំនួន​៧៤០នាក់ ដើម្បីរកវីរុស COVID-19 ហើយលទ្ធផល​ធ្វើតេស្តទាំងអស់ គឺមិនមានផ្ទុកវីរុស​នោះទេ ។ នេះបើតាម​ការផ្សាយ​របស់ប្រភពព័ត៌មានកូរ៉េខាងត្បូង កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ ។ 

តំណាង​អង្គការ WHO របស់កូរ៉េខាងជើង Edwin Salvador កាលពីថ្ងៃទី២២ ខែមេសា បាន​ថ្លែងថា ពលរដ្ឋកូរ៉េខាងជើង​នាពេលបច្ចុប្បន្ននេះ​ចំនួន​២១២​នាក់ ត្រូវបានដាក់​ឲ្យនៅដាច់ដោយឡែក​តែឯង ។ 

ប្រភពបន្តថា ចាប់តាំងពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩​ នៅកូរ៉េខាងជើង​បានអនុញ្ញាត​ឲ្យមនុស្ស​ចំនួន ២៥ ១៣៩ នាក់ ចាកចេញពីកន្លែងដាក់ឲ្យនៅដាច់ដោយឡែក ។ 

ប្រភពបានបន្ថែមថា អង្គការ WHO បានផ្តល់ជំនួយជាបច្ចេកទេស ព្រមទាំងចែករំលែក​គោលការណ៍ណែនាំ និងយុទ្ធសាស្ត្រ​ដល់កូរ៉េខាងជើង​ដើម្បីប្រយុទ្ធប្រឆាំងជាមួយវីរុស ។ 

អង្គការ WHO ក៏បានផ្តល់​នូវសម្ភារបរិក្ខារការពារខ្លួន​សម្រាប់បុគ្គល​ផងដែរ ដែលពេលបច្ចុប្បន្ននេះ​ មូលដ្ឋាន​ផ្តល់ជំនួយនោះ ស្ថិតនៅ​ទីក្រុង Dandong ប្រទេសចិន ។ 

លោក Salvador និយាយថា អង្គការ WHO នឹងសហការជាមួយទីក្រុងព្យុងយ៉ាងដើម្បីនាំបរិក្ខារ​ផ្គត់ផ្គង់​ដល់កូរ៉េខាងជើង ។

គួរបញ្ជាក់ថា កូរ៉េខាងជើង​មានក្រុមពេទ្យប្រតិកម្មរហ័ស​ចំនួន​២៣៥ក្រុម​ ដាក់ពង្រាយ​ទូទាំងប្រទេស ហើយក្នុងមួយក្រុមៗមានគ្នា​៥នាក់​៕ ប្រែសម្រួលដោយ៖ thach yat 

from: https://tnaot.com/km/m/detail/article/9157596