Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ពលករខ្មែរជាង៨ម៉ឺននាក់ មិនអនុញ្ញាតឲ្យវិលត្រឡប់ទៅក្រៅប្រទេសវិញ ព្រោះខ្លាចឆ្លងកូវីដ១៩

ភ្នំពេញ៖ ពលករខ្មែរចំណាកស្រុកដែលត្រឡប់មកស្រុកខ្មែរវិញនាពេលកន្លងទៅនេះ ប្រមាណជាង ៨ម៉ឺននាក់ ត្រូវបានហាមឃាត់មិនឱ្យវិលត្រឡប់ទៅក្រៅប្រទេសវិញ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។ នេះបើយោងតាមលោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស (គ.ជ.ប.ជ)។

លោកស្រី ជូ ប៊ុនអេង បានធ្វើការអំពាវនាវ ដល់ពលករចំណាកស្រុកទាំងអស់ ដែលបានវិលត្រឡប់មកស្រុកកំណើត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ទាំងជាង ៨ម៉ឺននាក់ សូមកុំអាលត្រឡប់ទៅក្រៅប្រទេសវិញ ព្រោះថាប្រទេសទាំងនោះ កំពុងរងវិបត្តិជំងឺកូវីដ១៩ ដ៏ធ្ងន់ធ្ងរ ហើយណាមួយប្រទេសទាំងនោះក៏បានបិទប្រទេសរបស់ពួកគេអស់ទៅហើយ ក្នុងគោលបំណងទប់ស្កាត់ការរីករាលនៃវីរុសកូវីដ១៩។

លោកស្រីរដ្ឋលេខាធិការ បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ “សូមមេត្តាកុំអាលវិលត្រឡប់ទៅរកប្រទេសគោលដៅវិញ ដោយសារប្រទេសគោលដៅហ្នឹង បច្ចុប្បន្ននេះគឺមានអត្រាឆ្លងខ្ពស់ជាងយើងទៀត។ ចឹងប្រសិនបើពួកគាត់វិលត្រឡប់ទៅពេលនេះ គឺជួបនឹងហានីភ័យខ្ពស់ណាស់ ហើយខាងប្រទេសគេវិញក៏រឹតបន្ដឹងដែរ អំពីការបិទព្រំដែនដែរ”។

ជាមួយគ្នានេះ លោកស្រី ជូ ប៊ុនអេង ក៏បានលើកទឹកចិត្តទៅដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវមានការដាំដុះបន្លែបន្ថែមនៅតាមទីលំនៅរៀងៗខ្លួនជាដើម ដើម្បីរកប្រាក់ចំណូលក្នុងគ្រួសារបន្ថែមទៀត ជាពិសេសត្រូវមានការអត់ធ្មត់ចំពោះដំណាក់កាលដែលកម្ពុជាកំពុងជួបប្រទះបញ្ហាការរីករាលដាលនៃជំងឺកូវីដ១៩នេះ៕ ដោយ៖ តារា

from: https://tnaot.com/km/m/detail/article/9157449