អតីតខ្សែបម្រើរបស់ក្លិបស្តេចស Real Madrid កីឡាករ David Beckham ដែលបច្ចុប្បន្នកំពុងមានក្លិបផ្ទាល់ខ្លួនមួយនៅសហរដ្ឋអាមេរិក ហើយបានចាប់អារម្មណ៍ចង់នាំយកខ្សែបម្រើ James Rodriguez មកចូលរួមជាមួយក្លិបរបស់ខ្លួននៅពេលខាងមុខ។
យោងតាមគេហទំព័រ Goal បានឱ្យដឹងថា ម្ចាស់ក្លិប Inter Miami លោក Beckham បានទាក់ទងជាមួយប្រធានក្លិប Madrid លោក Florentino Perez ដើម្បីស្នើសុំការចុះហត្ថលេខាលើកីឡាករ Rodriguez នៅរដូវក្តៅនេះ។
លោក Beckham កំពុងសម្លឹងឃើញពីការចាកចេញរបស់ខ្សែបម្រើសញ្ជាតិកូឡុំប៊ីខាងលើ ក្រោយរូបគេមានឈ្មោះជាកីឡាកររបស់ក្លិប Madrid ម្នាក់ផងដែរ ដែលត្រូវលក់ចេញនៅរដូវក្តៅនេះ។
យ៉ាងណាមិញក្លិប Miami ក៏ត្រូវធ្វើការប្រជែងជាមួយក្លិបនៅអង់គ្លេសមួយចំនួនទៀតផងដែរ ដោយសុទ្ធតែចាប់អារម្មណ៍ចង់បាន Rodriguez ដែលរួមមានដូចជា Arsenal, Manchester United, Everton និង Wolves ជាដើម៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Goal