Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

យន្តហោះ៧ប្រទេសទៅដឹកបរិក្ខារពេទ្យពីចិន ត្រឡប់មកវិញ«ដៃទទេ»

រដ្ឋមន្ត្រីការបរទេសកាណាដា លោក Chrystia Freeland បានលើកឡើងថា យន្តហោះដឹក​បរិក្ខារ​ពេទ្យ២គ្រឿងរបស់កាណាដា បានវិលត្រឡប់មកប្រទេសវិញ ដោយ«ដៃទទេ»។

សារព័ត៌​​មាន Politico បានផ្សាយថា យន្តហោះកាណាដា​២គ្រឿង បានហោះ​ទៅកាន់ប្រទេស​ចិន ដើម្បីដឹកបរិក្ខារពេទ្យ​ តែមិនមានអ្វីឡើយ ដោយវិលត្រឡប់មកវិញ​ដោយទទេ។ នេះ​មិន​មែន​ជាលើកទី​១​ឡើយ ដែលជួបហេតុការបែបនេះ​ ហើយក៏មិនមានជា​លើកចុងក្រោយនោះ​ដែរ​។

ក្រៅពីប្រទេសកាណាដា ក៏នៅមាន៦ប្រទេសផ្សេងទៀត ក៏បានបញ្ជូនយន្តហោះទៅដឹក​បរិក្ខារពេទ្យ តែទីបំផុត ក៏បាលវិលមកត្រឡប់វិញ ដោយមិនទទួលបានបរិក្ខារពេទ្យឡើយ។ ពិភពលោកទាំងមូលសំដៅទៅប្រទេសចិន ដើម្បីទិញបរិក្ខារពេទ្យ បង្កឲ្យមានការ​ដណ្តើមទំនិញគ្នា នៅអាកាសយានដ្ឋាននានា ក្នុងប្រទេសចិន ពិសេស គឺទីក្រុងសៀងហៃ។

មន្ត្រីកាណាដា បានឲ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិ ទីក្រុងសៀងហៃ លើសចំណុះ​យន្តហោះ ដោយមានយន្តហោះបរទេស​ច្រើនជាងពេលធម្មតាដល់ទៅ​៤ដង ដោយ​សារតែប្រទេសជាច្រើន បានបញ្ជូនយន្តហោះរបស់ខ្លួនទៅដឹកបរិក្ខារពេទ្យពីចិន។ មួយវិញទៀត យន្តហោះបរទេស គឺមានពេលកំណត់ចត នៅអាកាសយានដ្ឋាន​ ចំណែកការដឹកទំនិញមកកាន់អាកាសយានដ្ឋានត្រូវត្រួតពិនិត្យល្អិតល្អន់ ហើយមាន​ចំនួន​ច្រើនលើសលប់  ទើបបង្ខំឲ្យយន្តហោះបរទេស ត្រូវហោះហើរចេញតាមពេលកំណត់ ដោយមិនទាន់ទទួលបានបរិក្ខារនោះឡើយ។

កាដាណា ជាប្រទេសអាស្រ័យបរិក្ខារពេទ្យ ពីចិនច្រើនជាងគេបំផុត ដោយមានដល់ទៅ​៧០ភាគរយ។ ចំណែក​៣០ភាគរយទៀត មកពីអាមេរិក អង់គ្លេស និងស្វីសជាដើម​៕ ប្រែ​សម្រួលដោយ៖ MEO

from: https://tnaot.com/km/m/detail/article/9157432