Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ខ្លាច​ជនអន្តោប្រវេសន៍ដណ្តើម​ការងារ​អស់ លោកត្រាំ ចុះហត្ថលេខាលើ​បទបញ្ជាប្រតិបត្តិរារាំង

ដោយសារភ័យខ្លាច​ក្រុម​ជនអន្តោប្រវេសន៍​ចូលទៅកាន់ទឹកដីអាមេរិក ហើយដណ្តើម​ការងារធ្វើ​អស់​ គ្មានការងារសម្រាប់ពលរដ្ឋអាមេរិក ​ដែលជាម្ចាស់ស្រុកនោះ មេដឹកនាំ​របស់ប្រទេស​នេះ​បានគិតគូរ​ដោះស្រាយ ​ដោយ​ចេញបទបញ្ជាប្រតិបត្តិ​រារាំង​ជនអន្តោប្រវេសន៍​ មិនឲ្យចូល​ទឹកដីអាមេរិក​ រយៈពេល​៦០ថ្ងៃ ។ គេបានចាត់ទុកថា ជនអន្តោប្រវេសន៍​ គឺជាហានិភ័យ​សម្រាប់​ទីផ្សារ​ការងារ​ នៅអាមេរិក ក្រោយវីរុស​កូវីដ១៩​ធូរស្រាល ហើយ​សេដ្ឋកិច្ចចាប់ផ្តើមដំណើរ​ការឡើងវិញ​នោះ។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងប្រាប់អ្នកកាសែត ​កាលពីល្ងាច ថ្ងៃទី​២២ ខែមេសា​ ឆ្នាំ២០២០ថា លោក​បានចុះហត្ថលេខា​​លើបទបញ្ជា​ប្រតិបត្តិ​ ប្រកាស​ពីពេលមុននេះ ដែលថា នឹងផ្អាក​ជាបណ្តោះអាសន្ន រយ:ពេល៦០ថ្ងៃ​ មិនឲ្យជនអន្តោប្រវេសន៍​ចូលមក​លើទឹក​ដីអាមេរិក ។ 

«គោលបំណងគឺ ការពារ​ពលករអាមេរិកដ៏អស្ចារ្យរបស់យើង ។ ធានាដល់ពលរដ្ឋអាមេរិក ដែលអត់ការងារធ្វើនោះ ឲ្យបានការងារធ្វើ​គ្រប់​ទម្រង់ និងមុនគេទាំងអស់» ។ លោក ដូណាល់ ត្រាំ ត្រូវបានដកស្រង់ប្រសាសន៍ ចុះផ្សាយដូច្នេះ ក្រោយ​ធ្វើសង្ខេប​សន្និសីទព័ត៌មាន​នៅសេតវិមាន​ជាមួយ​កងកម្លាំងប្រឆាំងកូវីដ១៩។  

ការិយាល័យ​លេខាធិការព័ត៌មានសេតវិមាន​ កាលពីពេលថ្មីៗនេះ​ បានចេញប្រកាស​មួយ​​​របស់លោកប្រធានាធិបតី​ត្រាំ ស្តីពីការរារាំង​ជាបណ្តោះអាសន្នជនអន្តោប្រវេសន៍​​ចូល​មក​កាន់ទឹកដីអាមេរិក ។ លេខាធិការព័ត៌មាន បានអះអាងថា ជនភៀសខ្លួនទាំងឡាយនោះ​ «ជាហានិភ័យ​មួយ​ដល់ទីផ្សារការងារ​សហរដ្ឋអាមេរិក នៅក្នុង​អំឡុងពេលដែលសេដ្ឋកិច្ច​មានការងើបឡើងវិញ ក្រោយ​ការឆ្លងរាតត្បាតវីរុសកូវីដ​១៩ ត្រូវបានធូរស្រាល» ៕ ប្រែ​សម្រួលដោយ៖ thach yat 

from: https://tnaot.com/km/m/detail/article/9157356