Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ក្រៅពីនាវាផ្ទុកយន្តហោះ អាមេរិកមាននាវិកនៅលើនាវាចម្បាំង២៦គ្រឿង ឆ្លងកូវីដ១៩

សារព័ត៌មាន​ CNN កាលពីថ្ងៃទី​២២ ខែមេសា បានផ្សាយថា មន្ត្រីកម្លាំងទាហាន​ជើងទឹក​អាមេរិក បានប្រកាសឲ្យដឹងថា មាននាវិកនៅលើនាវាចម្បាំង​២៦គ្រឿង​ឆ្លងកូវីដ១៩។ ក្រៅ​ពីនេះនៅមាននាវាចម្បាំង​១៤គ្រឿងផ្សេងទៀត ក៏មាននាវិកឆ្លងកូវីដ១៩ផងដែរ ប៉ុន្តែបាន​​ព្យាបាលជាសះស្បើយហើយ។

ទោះជាយ៉ាងណា មន្ត្រីទាហានអាមេរិក មិនបានប្រកាសជាសាធារណៈថា នាវាចម្បាំង​ណាខ្លះ ឈរជើងនៅកន្លែងណា ដែលមាននាវិកឆ្លងកូវីដ១៩ ដោយសារតែនោះ ជាបញ្ហា​សន្តិសុខ​ជាតិ។ បច្ចុប្បន្នអាមេរិក មាននាវាចម្បាំង​២៩៧គ្រឿង កំពុងបំពេញបេសកកម្ម នៅលើ​ដែន​សមុទ្រ ដោយ​មានទាហានរាប់ពាន់នាក់។

បើគិតមកដល់ថ្ងៃទី​២៣ ខែមេសា កម្លាំងទាហានអាមេរិកដល់ទៅ​៣៥៧៨នាក់ ឆ្លងកូវីដ១៩ ក្នុងនោះមានទាហាន២នាក់ស្លាប់។ ក្នុងចំណោមនោះ មានទាហាននៅលើនាវាផ្ទុកយន្តហោះ​ជិត​៨០០នាក់បានឆ្លងកូវីដ១៩។

ជាមួយគ្នាដែរ កម្លាំងទាហានអាមេរិកនៅលើកោះ​ Guam ​បានសាងសង់មន្ទីរពេទ្យ​បណ្តោះ​អាសន្ន ដើម្បីព្យាបាលឲ្យនាវិកដែលឆ្លងកូវីដ១៩។ ដោយសារតែទាហាន​មានការ​ហ្វឹកហាត់​ច្រើន​ មានសុខភាពល្អ មិនសូវប៉ះពាល់ដល់អាយុជីវិតនោះឡើយ៕ប្រែសម្រួលដោយ៖MEO

from: https://tnaot.com/km/m/detail/article/9157316