Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Vertonghen ចង់រៀនភាសាអ៊ីតាលី ដើម្បីផ្លាស់ទៅចូលរួមជាមួយក្លិបនេះ

ខ្សែការពារ Jan Vertonghen បានឱ្យដឹងថា គាត់ចង់រៀនភាសាមួយបន្ថែមទៀត នៅពេលដែលត្រូវចាកចេញពីក្លិប Tottenham Hotspur បន្ទា​ប់ពីកិច្ចសន្យាជាមួយក្លិបនឹងត្រូវអស់សុពលភាពក្រោយបញ្ចប់រដូវកាលនេះ។

ខ្សែការពារសញ្ជាតិប៊ែលហ្សិក ខាងលើមិនមានបំណងចុះកិច្ចសន្យារថ្មីបន្ថែមជាមួយ Tottenham ទៀតទេ បន្ទាប់ពីរួមរស់ជាមួយក្លិបអស់រយៈពេលជាង ៨ឆ្នាំ ក្រោយផ្លាស់ចេញពី ក្លិប Ajax នៅឆ្នាំ២០១២។

Vertonghen កំពុងត្រូវបានក្លិប Inter-Milan ចាប់អារម្មណ៍លើការចុះហត្ថលេខានៅរដូវក្តៅនេះ ដោយពួកគេបានសម្លឹងឃើញពីសក្តានុពលរបស់ខ្សែការពាររូបនេះដែលអាចមកជួយក្លិបបន្ថែម។

កាលពីពេលថ្មីៗនេះ Vertonghen បាននិយាយក្នុងកម្មវីធី Play Sports Kot ថា “ខ្ញុំចង់ចុះកុងត្រាជាមួយក្លិបថ្មីមួយនៅតំបន់អឺរ៉ុប។ នោះអាចជា Tottenham ប៉ុន្តែក៏មានក្លិបផ្សេងទៀតផងដែរ ហើយខ្ញុំត្រូវរៀនភាសាថ្មីបន្ថែមទៀតគឺ អេស្ប៉ាញនិងអ៊ីតាលី”។

លោកបានបន្ថែមទៀតថា “កាលដែលលេងនៅអឺរ៉ុបវាពិតជាសំខាន់ណាស់សម្រាប់ខ្ញុំ ព្រោះខ្ញុំនៅតែចង់បង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិនៅពេលខាងមុខតទៅទៀត” ។

គួរឱ្យដឹងដែរថា Vertonghen នឹងត្រូវចាកចេញពី Tottenham ក្រោយចប់រដូវកាលនេះ ដោយគ្មានតម្លៃខ្លួនផ្ទេឡើយ ខណៈពេលដែល Inter កំពុងចាប់អារម្មណ៍ចង់បាន៕

 កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ livescore

from: https://tnaot.com/km/m/detail/article/9157313