Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ម្ចាស់ក្សត្រីអេលីហ្សាបែតទី ២ ប្រារព្ធពិធីខួបកំណើតលក្ខណៈសម្ងាត់ ជាលើកដំបូងដោយសារតែវីរុស Covid-19

ម្ចាស់ក្សត្រីអេលីហ្សាបែតទី ២ កំពុងប្រារព្វពិធីខួបកំណើតរបស់ទ្រង់លក្ខណៈសម្ងាត់ ជាលើកដំបូងចាប់តាំងពីបានឡើងគ្រងរាជ្យកាលពី ៦៨ ឆ្នាំមុនដោយសារតែជំងឺរាតត្បាតឆ្លងកូរ៉ូណា (Covid-19)។ ម្ចាស់ក្សត្រីនិងបន្លឺពិធីឡើងក្នុងព្រះជន្មាយុ ៩៤ ព្រះវស្សានៅឯ Windsor Castle ជាកន្លែងដែលទ្រង់គង់នៅដាច់ដោយឡែកជាមួយព្រះអង្គម្ចាស់ហ្វីលីព។

ជាធម្មតាពិធីនេះត្រូវបានសម្គាល់ដោយការបាញ់កាំភ្លើងពិសេស នៅឯឧទ្យានរាជវាំងក្នុងទីក្រុងឡុងដ៍និងកន្លែងផ្សេងទៀតក្នុងចក្រភពអង់គ្លេស។

ប្រភពមួយបានប្រាប់ CNN ថាទោះយ៉ាងណាម្ចាស់ក្សត្រីបានលុបចោលការប្រារព្ធពិធីនេះពីព្រោះទ្រង់យល់ថាវាមិនសមរម្យទេនៅពេលដែលវិបត្តិ Covid-19 នេះកំពុងកើតឡើង។

ពិធីអបអរសាទរជាផ្លូវការនៃថ្ងៃកំណើតរបស់ម្ចាស់ក្សត្រី នៅក្នុងខែមិថុនាដែលជាព្រឹត្តិការណ៍មួយមានឈ្មោះថា Trooping the Color ក៏ត្រូវបានលុបចោលផងដែរ។ មិនមានផែនការបច្ចុប្បន្នណាមួយ សម្រាប់ការប្រារព្ធពិធីជំនួសនៅពេលនេះទេ។ យោងតាមទូរទស្សន៍ CNN បានអោយដឹងថាម្ចាស់ក្សត្រី នឹងត្រូវបានទាក់ទងជាមួយកូនៗនិងចៅៗ តាមរយៈវីដេអូខល ចំណែកឯសន្ទនានឹងនៅតែជារឿងសម្ងាត់៕

from: https://tnaot.com/km/m/detail/article/9157061