Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ជនសង្ស័យ ០៣នាក់ ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងករណីគ្រឿងញៀន

កាលពីអាធ្រាត្រថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ នេះកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ពាក់ព័ន្ធនឹងករណីគ្រឿងញៀន នៅចំណុចក្រុម១៦ ភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្នុងនោះផងដែរសមត្ថកិច្ចធ្វើការដកហូតបានវត្ថុតាងមួយចំនួនរួមមាន ម្សៅក្រាមស.ថ្លា សង្ស័យជាសារធាតុញៀនចំនួន ០៦កញ្ចប់ (០១កញ្ចប់ធំ និង០៥កញ្ចប់តូច) ម្សៅពណ៌ស.ប្រភេទ K ចំនួន ០១កញ្ចប់ ថ្នាំគ្រាប់ពណ៌ក្រហមចំនួន ០៦គ្រាប់ កញ្ឆាចំនួន ០២ថង់ ទូរសព្ទចំនួន ០១គ្រឿង ព្រមទាំងសម្ភារពាក់ព័ន្ធមួយចំនួនទៀត។

បច្ចុប្បន្នកងរាជអាវុធហត្ថខេត្តនឹងរៀបចំកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់ដើម្បីបញ្ជូនទៅផ្តន្ទាទោសតាមច្បាប់៕ ដោយ ៖ សុង យូ

from: https://tnaot.com/km/m/detail/article/9156676