Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រថយន្តត្រឡប់ក្រោយដោយខ្វះការប្រុងប្រយ័ត្ន ក៏ទៅបុកជាមួយម៉ូតូបណ្តាលឱ្យមានអ្នករងរបួស

នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ០៩និង១០នាទីព្រឹក នេះមានករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងរវាងរថយន្តបែនដឹកដីបុកគ្នាជាមួយម៉ូតូ បណ្តាលឱ្យមនុស្សម្នាក់រងរបួសធ្ងន់ នៅចំណុចផ្លូវលេខ១១៦អា ភូមិស្រែអំពិល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុឃើញមានរថយន្តមួយគ្រឿងម៉ាក SCANIA ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 3F-1826 បើកបរក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុក៏បានរយ៉ែត្រឡប់ក្រោយទៅបុកជាមួយម៉ូតូមួយគ្រឿងក្នុងទិសដៅស្របគ្នាម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1G-5141 បើកបរដោយឈ្មោះ សាន ម៉ុន ភេទស្រី អាយុ ៦៦ឆ្នាំ មានទីលំនៅភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ក្រោយកើតហេតុម្ចាស់រថយន្តបង្កបានបើករត់គេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុកជនរងគ្រោះ និងម៉ូតូរបស់ជនរងគ្រោះនៅកន្លែងកើតហេតុ៕ ដោយ ៖ សុង យូ

from: https://tnaot.com/km/m/detail/article/9156436