ក្រសួងសុខាភិបាលសិង្ហបូរីបានថ្លែងនៅថ្ងៃពុធថា មានករណីឆ្លងវីរុសកូរ៉ូណាថ្មីចំនួន ១០១៦ករណីថ្មីបន្ថែមទៀតដែលធ្វើឱ្យអ្នកឆ្លងវីរុសក្នុងប្រទេសកើនដល់ ១០១៤១ករណី។
ក្រសួងសុខាភិបាលបានបន្តថា ភាគច្រើននៃករណីឆ្លងវីរុសទាំងនេះ គឺបណ្តាលមកពីកម្មករបរទេសដែលរស់នៅក្នុងអន្តេវាសិកដ្ឋានជាក្រុម ហើយមានចំនួនច្រើនជាងបីភាគបួននៃចំនួនអ្នកឆ្លងសរុប។
កាលពីថ្ងៃអង្គារអាជ្ញាធរសិង្ហបុរីបានប្រកាសពន្យារពេលបិទច្រកផ្នែកខ្លះនៃប្រទេសរហូតដល់ថ្ងៃទី១ ខែមិថុនា។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Thai PBS WORLD