Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បុរសម្នាក់បាក់ស្មាខាងឆ្វេង និងបែកក្បាលនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍យ៉ាងរន្ធត់មួយ

នៅវេលាម៉ោង ១២និង០០នាទីរសៀល ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ នេះមានករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងដោយម៉ូតូ ០២គ្រឿង បុកគ្នាយ៉ាងពេញទំហឹង បណ្តាលឱ្យបុរសម្នាក់រងរបួសបាក់ស្មាខាងឆ្វេង និងបែកក្បាល ខណៈដែលភាគីម្ខាងទៀតពុំមានរងរបួសអ្វីនោះទេ។

ហេតុការណ៍នេះកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិព្រីងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

បច្ចុប្បន្នជនរងគ្រោះត្រូវបានក្រុមសង្គ្រោះបន្ទាន់៧១១ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកវត្ថុតាងត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ ៖ សុង យូ

from: https://tnaot.com/km/m/detail/article/9156039