ភ្នំពេញ៖ គម្រោងវិនិយោគថ្មីចំនួន ៣ទីតាំងផ្សេងគ្នា ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សម្រេចអនុម័តឱ្យដំណើរការវិនិយោគហើយ ជាមួយនឹងឱកាសកាងាររាប់ពាន់កន្លែង។ នេះបើយោងតាមការចុះផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០។
បើផ្អែកតាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុនឯកជនចំនួន៣ខាងលើ គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរជូនដល់ក្រុមហ៊ុនរួមមានដូចជា៖
១- ក្រុមហ៊ុន Y S (Cambodia) Packing Products Co., Ltd.: គម្រោងបង្កើតរោងចក្រផលិតសម្ភារ:វេចខ្ចប់គ្រប់ប្រភេទ, មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា រីស៍ស, មានទុនវិនិយោគចំនួន ៨៨ម៉ឺនដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៩០កន្លែង។
២- ក្រុមហ៊ុន AIDC Trading Co., Ltd.: គម្រោងបង្កើតរោងចក្រកែច្នៃគ្រាប់ធញ្ញជាតិ និងដំណាប់ផ្លែឈើ, មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ, មានទុនវិនិយោគចំនួន ៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១១០កន្លែង។
៣- ក្រុមហ៊ុន KNPG Investment Co., Ltd.: គម្រោងបង្កើតរោងចក្របន្សុទ្ធ និងកែច្នៃខ្សាច់ស, មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស គីរីសាគរ កោះកុង (ឃុំព្រែកខ្សាច់ ស្រុកគីរីសាគរ ខេត្តកោះកុង), មានទុនវិនិយោគចំនួន ៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៧០កន្លែង៕ ដោយ៖ តារា