Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ទូច ស្រីល័ក្ខ ផ្តល់កំលាំងចិត្តប្រជាជនកម្ពុជា​តាមរយៈបទ “យើងនឹងឆ្លងផុតគ្រោះចង្រៃ”

ប្រាកដណាស់ប្រិយមិត្តច្បាស់ជាស្គាល់រួចមកហើយតារាសម្តែង និងចម្រៀងអ្នកនាង ទូច ស្រីល័ក្ខ ដែលតែងតែបង្ហាញស្នាដៃថ្មីៗ ដើម្បីជូនដល់អ្នកគាំទ្រឲ្យមានភាពសប្បាយរីករាយជាមួយរូបនាង។

ដោយឡែកខណៈពេលដែលប្រទេសកម្ពុជាកំពុងតែជួបបញ្ហាកូវីដ១៩ វាយលុក អ្នកនាង ទូច ស្រីល័ក្ខ បានបង្ហោះបទចម្រៀងថ្មី ដែលមានចំណងជើងថា “យើងនឹងឆ្លងផុតគ្រោះចង្រៃ” បង្កប់ទៅដោយអត្ថន័យ ជាមួយបទភ្លេងអន្លង់អន្លោច ស្តាប់ហើយពិតជាពីរោះរណ្តំព្រឺសម្បុរតែម្តង។

អ្នកនាង ទូច ស្រីល័ក្ខ បានបញ្ជាក់ថា នៅក្នុងបទចម្រៀង “យើងនឹងឆ្លងផុតគ្រោះចង្រៃ” មួយបទនេះ នាងបានសរសេរឡើងគឺដើម្បីបួងសួង និងផ្តល់ជាកំលាំងចិត្តដល់ ប្រជាជនខ្មែរទាំងអស់ ដែលកំពុងស្ថិតក្នុងស្ថានភាពកូវីដ១៩ រាតត្បាត នៅពេលមានអារម្មណ៍ថាតានតឹង ស្តាប់បទចម្រៀងមួយបទនេះហើយ និងធូរស្រាលក្នុងចិត្ត៕

អត្ថបទដោយ៖ លក្ខិណា

from: https://tnaot.com/km/m/detail/article/9155341