Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កូរ៉េខាងត្បូង លុបច្បាប់បម្រាមគោចរលើកម្លាំងទាហាន

ក្នុងរយៈពេល​១ខែកន្លងមក នៅក្នុងជួរកងទ័ពមិនមានករណីឆ្លងកូវីដ១៩នោះឡើយ ទើបក្រសួងការពារជាតិ​សម្រេចលុបច្បាប់បម្រាម គោចរ​សម្រាប់កម្លាំងយោធា។

ក្រសួងការពារជាតិកូរ៉េខាងត្បូង បានប្រកាសនៅថ្ងៃទី​២២ខែមេសាថា​ និងអនុញ្ញាតឲ្យទាហានចេញក្រៅ ក្រោយម៉ោងបញ្ចប់ការងារ​​។ ការលុបច្បាប់បម្រាមគោចរ​នឹងមានប្រសិទ្ធភាពចាប់ពីថ្ងៃទី​២៤ខែមេសា​។ 

ក្រសួងការពារជាតិបានប្រកាសថា​​ ក្នុងរយៈពេល​២ខែកន្លងមក កម្លាំងទាហានពិតជាមានអារម្មណ៍តានតឹង​ក្រោយពេលត្រូវឲ្យនៅតែ​ក្នុង​បន្ទាយ ដើម្បីទប់ស្កាត់ការឆ្លងកូវីដ១៩។ ប៉ុន្តែក្រោយពេលដែល មិនមានទាហានម្នាក់ណាឆ្លងកូវីដ១៩ ទើបសម្រេចលុបច្បាប់បម្រាមគោចរ ។ ប៉ុន្តែមិនអនុញ្ញាតឲ្យទាហានចូលកន្លែងមានមនុស្សច្រើន ដូចខារ៉ាអូខេ ជាដើម។

ជាមួយគ្នានេះដែរ កូរ៉េខាងត្បូង​ក៏បានអនុញ្ញាតឲ្យបើកទ្វារទីតាំង នានានៅក្នុងប្រទេសនេះចាប់ពីថ្ងៃទី​២២ខែមេសានេះ​​ក្រោយមានអ្នកឆ្លងតិច​ក្នុងមួយថ្ងៃ មានតិចជាង១០នាក់៕ ប្រែសម្រួលដោយ៖​ MEO

from: https://tnaot.com/km/m/detail/article/9155276