គណៈកម្មាធិការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងខេត្តបានប្រកាសនៅថ្ងៃពុធថា មានករណីអ្នកឆ្លងជំងឺ Covid-19 ថ្មីចំនួន ៣ករណី ត្រូវបានរាយការណ៍នៅក្នុងខេត្តភូកេត ដែលអ្នកឆ្លងមានគ្រូបង្រៀនចំនួន ២នាក់ និងបុរសចំណាស់ចំនួន១នាក់ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបក្នុងខេត្តកើនដល់ ១៩៦ករណី។ អ្នកទាំង៣ រស់នៅក្នុងផ្ទះតែមួយក្នុងភូមិ Moo ២ សង្កាត់ Bang Thao នៃស្រុកThalang ដែលជាតំបន់មានជំងឺឆ្លងខ្លាំង។
អ្នកជំងឺទី ១៩៤ ជាស្ត្រីជនជាតិថៃអាយុ ៤២ឆ្នាំជាគ្រូបង្រៀននៅសាលាមួយនិងអ្នកជំងឺទី ១៩៥ ជាបុរសជនជាតិថៃអាយុ ៤៤ ឆ្នាំជាគ្រូបង្រៀននៅសាលាមួយផ្សេងទៀត។អ្នកទាំងពីរធ្លាក់ខ្លួនឈឺនៅថ្ងៃទី១៨ ខែមេសា។ អ្នកជំងឺទី១៩៦ ជាបុរសជនជាតិថៃអាយុ ៨២ឆ្នាំ បានស្និតស្នាលជាមួយអ្នកជំងឺទី១៩៥បំផុត។
រូបតំណាង
គាត់មិនមានរោគសញ្ញានៃវីរុស Covid-19 ទេប៉ុន្តែគាត់បានធ្វើតេស្តឃើញលទ្ធផលវិជ្ជមាន។ ក្នុងចំណោម ១៩៦ករណីមាន ១៥០ករណីបានជាសះស្បើយនិងត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញមានម្នាក់បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ៤៥ នាក់កំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យនៅឡើយ ក្នុងនោះមាន ៤នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរខណៈដែលអ្នកផ្សេងទៀតកំពុងមានសុខភាពកាន់តែប្រសើរឡើង។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok post